Nadech មកដល់ហើយ! សួររកមុខអ្នកថាខ្លួនធាត់ដុះក្បាលពោះថ្ងៃឆ្លងឆ្នាំដោយសួរថាឯណា….! មានរូបភាព

បន្ទាប់ពីបានបង្កើតស្នាមញញឹមនិងសម្ដេងសើចទូទាំងប្រទេស ដោយការផុសរូបថតបែបសប្បាយៗខណៈពេលឈរប្រលែងក្បាលពោះព្រមទាំងដើរបណ្ដើរញុំាការ៉េមបណ្ដើរ រហូតក្លាយទៅជាទង្វើប្រចាំប្រវិត្តសាស្ដ្រដែលធ្វើឲ្យអ្នកណាៗក៏ចាំមិនភ្លេច

ពេលថ្មីៗនេះតារាសម្ដែងប្រុសរូបសង្ហា Nadech ក៏បានចេញមកមានប្រតិកម្មលើអនឡាយ ជាលើកដំបូងដោយការផុសរូបភាពក្នុង IG story ឈ្មោះ  @kugimiyas ព្រមទាំងមានឃ្លាដាក់សំនួរសួរប្រហើរៗទៅនិងប្រធានបទខាងលើថា “មើល! ឯណាអ្នកថាយើងធាត់”

ដោយរូបភាពដែលអ្នកកំលោះផុសនិងគឺជារូបរបស់សាម៉ីខ្លួនខណៈអង្គុយនៅក្នុងឡាន ថែមទាំងមានកិរិយាដូចជាកំពុងសង្ស័យអ្វីម៉្យាង ទាំងសង្ហាទាំងពូកែលេងសើច ថែទាំងនៅចេះកំរាមពូកែយ៉ាងនេះ មិនចំលែកចិត្តទេថាហេតុអ្វីអ្នកគាំទ្រលងនិង Nadech ទូទាំងប្រទេសយ៉ាងនេះ

អត្ថបទដោយ : នីត្តា