Sarah បញ្ជាក់ច្បាស់ៗហើយ! សំណើរថ្មីដល់ Mike ឲ្យខាងលោកប៉ាមានសិទ្ធពេញលេញក្នុងការគ្រប់គ្រងកូនទាំងអស់!! មានរូបភាព

ជាប្រធានបទដ្រាម៉ាជាច្រើនមុននេះ សម្រាប់ករណីសុំសិទ្ធគ្រប់គ្រងបុត្ររបស់ Mike រួមជាមួយនិងអ្នកនាង Sarah ដែលមានការចចាគ្នានៅចំពោះមុខតុលាកា តែក៏មិនបានលទ្ធផលច្បាស់លាស់

ជាក់ស្ដែងខាង Sarah ដែលបានធ្វើដំណើរសួស្ដីឆ្នាំថ្មីជាមួយ Nine Entertainment ក៏បានបើកចិត្តដល់សំណើរខាងខ្លួនស្នើរជាថ្មីថា និងព្រមប្រគលសិទ្ធចិញ្ចឹមមើលថែកូនហើយមានអំណាចគ្រប់គ្រងបុត្រជាមួយ Mike ដោយឲ្យអូន Maxwell ទៅនៅជាមួយលោកប៉ាតែម្ដង

បញ្ហាដែលមិនអាចសម្រុសសម្រួលគ្នាបានគឺមិនមែនមកពីខាងខ្លួននោះទេ ដែលមានការសម្ភាសន៍ថាចប់រឿងចាស់ៗ វាមិនមែនជារឿងចាស់ៗទេព្រោះរឿងចាស់ៗ គ្រប់គ្នានិងសម្លឹងឃើញថាជារឿងលុយ តែពេលនេះមិនមែនជារឿងលុយទេ

យើងមិនបានជាប់គាំងបញ្ហារឿងលុយនោះទេ ជាខាងគេដែលនិយាយចេញមក បញ្ហាបញ្ចាប់ទាក់ខាងគេច្រើនជាង ចំណែកឯសំណើរពីខាង Sarah យើងសួរគាត់ព្រោះថាចង់ឲ្យកូនទៅនៅជាមួយគាត់ខ្លះ ទើបស្នើរសំណើរទៅថាឲ្យខាងគាត់ចិញ្ចឹមមើលថែបានទេ ឲ្យគាត់បានគ្រប់គ្រងកូនតែម្ដង

លើកទីមួយដែលទៅតុលាកាគេមិនមក គេមានចេតនាចង់ឲ្យកូនទៅនៅជាមួយក្នុងប្រទេសចិន ពេលត្រលប់មកវិញគិតមើលទៅក៏ល្អដើម្បីអនាគតកូន មុននេះក៏មើលទៅដូចជាមិនព្រម ព្រោះអារម្មណ៍ដែលនៅខឹង ជាមួយនិងភាពជាម្ដាយក្រោយពីសម្រាល ទើបធ្វើឲ្យមិនបានគិតពិចារណា បន្ទាប់ពីយើងបានស្នើរសំណើរនិងទៅ ខាងគេក៏សុំយកទៅពិចារណាសិន ព្រោះការផ្ដល់របស់ពួកយើងក៏ឲ្យសិទ្ធទាំងស្រុងក្នុងការមើលថែចិញ្ចឹមបីបាច់មានអំណាចគ្រប់គ្រងទាំងអស់ដល់ខាងគេ គេក៏ត្រូវពិចារណាហើយធ្វើកិច្ចការផ្សេងៗមក

ខ្លួនក៏មិនយល់ថាហេតុអ្វីថ្ងៃនិងវាមិនចប់ នៅពេលផ្ដល់សំណើរដូចនូវអ្វីដែលខាងគេចង់បានតាំងពីរដំបូង តែក៏យល់ថាកូនត្រូវនៅជាមួយខ្លួន6ឆ្នាំ គេមិនដែលបានមើលថែកូនពិតមែន បើពិនិត្យមើលឲ្យល្អទៅគេត្រូវទទួលភារៈហើយការទទួលខុសត្រូវពីពេលនេះទៅយូអង្វែងទៅមុខទៀតចឹងវាជារឿងធំ

អត្ថបទដោយ​ : នីត្តា