កូនកំពូលសំណាង Shayfa-Phayu អង្គុយបែបសង្ហាៗនៅលើឡាន Lamborghini តម្លៃរាប់លានជីវិតទាយាទម៉ឺនលាន…! មានវីឌីអូ

ធ្វើឲ្យអ្នកគាំទ្រភ្ញាក់អារម្មណ៍មិនធម្មតាតែម្ដង សម្រាប់រូបភាពដ៏ស៊ីវិល័យរបស់អ្នកម៉ាក់កូនភ្លោះយ៉ាង Chompoo ដែលអូសកូនទាំងពីរក្នុងវ័យកំពុងរពឹស Shayfa-Phayu មកមើលឡានទំនើប Lamborghini រួមគ្នាទៅបន្ទប់តាំងបង្ហាញ

តែរឿងនេះមើលទៅអ្នកដែលលង់ស្នេហ៍ពេញចិត្តពេញថ្លើមជាមួយមួយភាពស្រស់ស្អាតរបស់ឡានមួយគ្រឿងខាងលើប្រហែលជាមិនមែនមានតែអ្នកម៉ាក់ម្នាក់ឯងប៉ុណ្ណោះទេ ព្រោះថាទាំង Shayfa ទាំង Phayu ក្រៅពីមកធ្វើជាកំលាំងចិត្តដល់អ្នកម៉ាក់ហើយ ទាំងពីរនាក់បានឆ្លៀតឪកាសនេះសាកល្បងទៅអង្គុយបែបសង្ហាៗ រហូតដល់អ្នកម៉ាក់ Chompoo ត្រូវសរសេរ caption បង្អាប់កូនប្រុសកំពូលរពឹសជាបន្ទាន់ថា “ទន់ស្រួលខ្លាំងណាស់”

ហើយបន្ទាប់ពីនិងរូបថតរបស់បងប្អូនភ្លោះ Shayfa-Phayu មួយប៉ុស្ដិ៍នេះត្រូវបានចែករំលែកទៅក៏ធ្វើឲ្យហ្វេនៗជាច្រើនចូលមកសរសេរ comment បង្អាប់លេងយ៉ាងកុះករ មិនលើកលែងសូម្បីតែបណ្ដារមិត្តភ័ក្ដក្នុងសិល្បៈរបស់ Chompoo 

អត្ថបទដោយ : នីត្តា