DJ Put ឃុំខ្លួនមែនពិតតែក៏គ្មានបញ្ហាចំពោះភាពផ្អែមល្ហែមប៉ះបន្លែក្បែរផ្ទះធ្វើម្ហូបឲ្យភរិយាញុំាយ៉ាង…..! មានវីឌីអូ

ទោះបីជាលទ្ធផលនៃការត្រួតពិនិត្យកូវីដ-19របស់គូស្វាមីភរិយា DJ Put ជាមួយភរិយា Jui Rataya ចេញមកជាអវិជ្ជាមានយ៉ាងណាក្ដីក៏អ្នកទាំងពីរសុំធ្វើការឃុំខ្លួនឯងនៅតែផ្ទះឲ្យគ្រប់ 14ថ្ងៃជាមុនសិន ហើយក៏ធ្វើឲ្យទាំងពីរនាក់កាន់តែមានពេលវេលាបន្ថែមភាពផ្អែមល្ហែមទ្វេឡើង

ទើបជាបានឃើញសកម្មភាពរបស់ DJ Put ក្នុងថ្ងៃនេះបានក្លាយខ្លួនទៅជាមេផ្ទះចូលផ្ទះបាយធ្វើម្ហូបឲ្យភរិយាបានទទួលទានខ្លះ ដោយចាប់ផ្ដើមតាំងពីរការដើរប៉ះបន្លែសណ្ដែកគួក្បែរផ្ទះ ហើយពេលនេះក៏អាចប៉ះយកមកទទួលទានបានដែរ បៃតងស្រស់ៗគួឲ្យចង់ទទួលទានខ្លាំងណាស់ ថែមទាំងគ្មានជាតិគីមីទៀត មុននិងយកទៅឆាជាមួយសាច់ជ្រូកចិញ្ចាំមុខម្ហូបនេះងាយៗប៉ុន្ដែក៏នៅមានភរិយាឈចាំប្រាប់ពីរបៀបធ្វើក្បែរខ្លួនដែរ

តាម caption របស់ Put ដែលមើលទៅដូចជាក្រៅពីធ្វើម្ហូបខ្លួនឯងហើយនៅមានញុំាខ្លួនឯងទៀត ពិតជាគួឲ្យស្រលាញ់មែនទែន “ដាំខ្លួនឯងប៉ះខ្លួនឯង ធ្វើខ្លួនឯងញុំាខ្លួនឯងប្រៃខ្លួនឯងហឹរខ្លួនឯង ឆ្ងាញ់ខ្លួនឯង (ព្រោះញុំាតែម្នាក់ឯង”

អត្ថបទដោយ : នីត្តា