បើកបង្ហាញផ្ទះ Toni-Keo ដ៏ទំនើបទាន់សម័យស៊ីវិល័យបំផុតដូចនៅអ៊ឺរ៉ុបគ្រាន់តែគ្រឿងតុបតែងតម្លៃ….!! មានរូបភាព
និយាយចេញពីមាត់របស់ម្ចាស់ផ្ទះផ្ទាល់តែម្ដងថាមិនធ្លាប់ឲ្យកម្មវិធីណាមកថតផ្ទះរបស់ខ្លួនសូម្បីតែម្ដង រហូតដល់ពេលតារាសម្ដែងលោក Toni Rakkaen ហើយនិងភរិយា Keo Jarinya ព្រមចិត្តទន់ឲ្យកម្មវិធី Specspace របស់មិត្តស្និតស្នាល Pek Premnach ចម្រុកមករកដល់ Khao Yai ព្រមបើកបង្ហាញផ្ទះស្អាតៗ ឲ្យអ្នកគាំទ្រ បានឃើញជាលើកដំបូង

ដោយផ្ទះមួយខ្នងនេះជាផ្ទះសម្រាប់សម្រកលំហែកាយ ពោរពេញទៅដោយភាពសប្បាយរីករាយ ភាពកក់ក្ដៅ ដែលបង្ហាញឲ្យអ្នកមើលយល់បាន ថែមទាំងមានការនិយាយដល់រឿងហេតុអ្វីត្រូវសម្រេចចិត្តទិញផ្ទះនេះ ដោយនៅក្នុងផ្ទះភាគច្រើនមានគ្រឿងតុបតែងផ្ទះ Interior ដែលមិនធម្មតា របស់ខ្លះតម្លៃផ្ញើរថ្លៃជាងរបស់ដល់ទៅ 10ដង
“មូលហេតុដែលជ្រើសរើសទិញទីនេះព្រោះធ្លាប់មកថតរឿងនៅវ៉ាងណាមខាវ វេជ្ជបណ្ឌិតជេកមានផ្ទះមួយនៅទីនេះហើយគាត់ក៏បបួលមានលេង នៅពេលដែលបានចូលមកដល់ខាងក្នុងខ្ញុំមានអារម្មណ៍ថាវាដូចជានៅភពផ្សេងទៀតចឹង អាកាសធាតុក៏ត្រជាក់ សភាពផ្ទះចេញស្ទាយមកបែបនៅអ៉ីតាលីហើយ វេជ្ជបណ្ឌិតជេកបានថយឡានមកឈប់នៅខាងមុខផ្ទះនេះល្មម យើងក៏ប្រាបគាត់ថាឈប់សិនចង់ថតរូប ថតរូបលេងជាមួយផ្ទះនេះហើយនៅនិយាយលេងទៀតថា welcome to my home ចាប់ពីពេលនិងមកពេលត្រលប់ទៅវិញក៏គេងមិនលក់សោះ”
“មូលហេតុដែលជ្រើសរើសផ្ទះមួយខ្នងនេះព្រោះមិនធ្លាប់នៅផ្ទះតែមួយជាន់ឡើយមួយជីវិតនេះ ចង់យល់ពីផ្ទះមួយជាន់ខ្លះកាលនៅពីក្មេងចូលចិត្តសមុទ្រតែដល់ពេលធំឡើងចូលចិត្តព្រៃភ្នំ”
“លំដាប់ទី 1យើងទិញព្រោះអាចនិងមកនៅទីនេះ មានទាំងអស់ 4បន្ទប់ 1ផ្ទះបាយ 5បន្ទប់ទឹក ផ្ទះមួយខ្នងនេះអាចរស់នៅបាន 6-8នាក់ គ្រប់យ៉ាងដែលតុបតែងជ្រើសរើសខ្លួនឯងទាំងអស់ របស់ខ្លះទិញមកពីប្រទេសក្រៅតម្លៃផ្ញើររាប់ម៉ឺន តែបូកនិងតម្លៃផ្ញើរទៀតរាប់សែនតែម្ដង”
អត្ថបទដោយ : នីត្តា













