Witsarutz ស្វាមី Chompoo អ្នកជំនួញម៉ឺនលានបង្ហាញពីចរិកពិតពេលនៅជាមួយ Shayfa-Phayu ពិតជាមិនគួឲ្យជឿថា…..! មានរូបភាព
ជាធម្មតាឃើញតែរូបភាពរបស់អ្នកម៉ាក់ Chompoo ដែលនៅជាមួយកូនៗភ្លោះទាំងពីរ បង្ហាញរូបភាពគួឲ្យស្រលាញ់របស់ Shayfa-Phayu អាចនិយាយបានថាឃើញហើយគួឲ្យខ្នាញ់ហើយសុំាភ្នែកបងៗអស់ហើយ តែយូរៗបានឃើញរូបភាពលោកប៉ា Witsarutz ជាមួយកូនប្រុសខ្លះ

ជាមួយសកម្មភាពគួឲ្យស្រលាញ់ៗ ជាក់ស្ដែងដែលលោប៉ាផុសរូបនៅក្នុងIG ព្រមជាមួយនិងឃ្លាថា “Mini meees” យូរៗប៉ាកូននៅជាមួយគ្នាម្ដង លោកប៉ាបានបង្ហាញភាពលេងសើចជាមួយកូនប្រុស នេះស្មានថាភ្លោះបីនាក់ហើយតើ ភាពដូចគ្នានៃប៉ាកូនថតរូបលេងប្រលែងគ្នា ទាំងចាប់ថ្ពាល់លេងត្រចៀកទាញភ្នែកគ្មានឲ្យចាញ់គ្នាទេ
បន្ទាប់ពី Witsarutz មិនបានផុសរូបជាមួយកូនៗមានជាច្រើនខែហើយ រូបភាពនេះត្រូវចិត្តរបស់ហ្វេនៗខ្លាំងណាស់ ប៉ាកូននៅជាមួយគ្នាក៏ប្រមាណនេះឯង ធ្វើបាត់ភាពស្ងប់ស្ងាត់ម៉ឺងម៉ាត់របស់អ្នកជំនួញធំតែម្ដង ពេលនៅជាមួយកូនៗពិតជាគូឲ្យស្រលាញ់ណាស់
អត្ថបទដោយ : នីត្តា








