Kimberley ស្អាតគ្មានទាស់ជាមួយស្ទាយលាបភ្នែកពណ៌ផ្ទៃមេឃញញឹមស្រស់សូម្បីតែ Mark Prin ក៏ប្រញាប់ចូល comment ថា…! មានរូបភាព
ពីមួយថ្ងៃទៅមួយថ្ងៃសម្រស់កាន់តែស្រស់ស្អាតឡើងៗជាលំដាប់ រហូតដល់ទប់លែងឈ្នះហើយសម្រាប់តារាសម្ដែងស្រី Kimberley ព្រោះក្រោយពីចំណាយពេលក្នុងការហាត់ប្រាណរហូតទទួលបានរាងដ៏ស្រស់ស្អាតគ្រប់គ្រឿង មិនថាចាប់កាន់អ្វីឬស្លៀកពាក់ស្ទាយអ្វីក៏មើលទៅទាក់ភ្នែកទាំងអស់

ជាក់ស្ដែង Kimberley ក៏មិនបានធ្វើឲ្យហ្វេនៗខកបំណងចិត្ត នៅពេលសាម៉ីខ្លួនមានការច្នៃប្រឌិតថ្មីជានារីស្រស់ស្អាតស្រស់ស្រាយ តុបតែងមុខមាត់ដោយការលាប់ពណ៌ភ្នែកពណ៌ផ្ទៃមេឃឡើងឆើតឆាយ បូកផ្សំជាមួយនិងអាវពណ៌ផ្ទៃមេឃស្រាលលាយសដូចជាដុំពពក មើលហើយចូលគ្នាបានល្អណាស់
រឿងនេះនៅពេលដែលម្ចាស់ចិត្តរូបសង្ហា Mark Prin បានឃើញហើយមិននៅយូរក៏ប្រញាប់ចូលទៅចុចឡាយភ្លាមៗព្រមទាំង comment ខ្លីៗថា “Yeah, yeah, yeah” ធ្វើឲ្យហ្វេនៗដែលបានឃើញត្រូវប្រញាប់ចូលទៅ comment ជាច្រើន សម្ដែងអាការៈបែបនេះប្រហែលជាលួចនឹក Kimberley ហើយមែនទេ
អត្ថបទដោយ : នីត្តា






