គួអោយអស់សំណើចស្នេហាចាស់ៗសោះតែចង់ធ្វើដូចស្នេហាក្មេងៗ Aum Patcharapa បង្ហាញពីចរិតពិតរបស់ហៃសូ Pok រអ៊ូរទាំដូចកូនក្មេងនៅពេល……! មានវីដេអូ

មានសកម្មភាពញោះគ្នាចេញមកអោយញញឹមតាមទៀតហើយសម្រាប់គូស្នេហ៍បែបចាស់ទុំយ៉ាង ហៃសូ Pok និង Aum Patcharapa  នៅពេលថ្មីៗនេះក្នុង IG story របស់កញ្ញា Aum ឈ្មោះ  @aum_patchrapa របស់តារាស្រីយើងដោយមានវីដេអូញោះរអ៊ូរទាំរបស់ហៃសូ Pok ខណៈពេលដែលទាំងពីរនាកើកំពុងធ្វើដំណើរទៅសម្រាកលំហែកាយតាមភាសាអ្នកមានគូ

ដោយសកម្មភាពដែលលើកឡើងខាងលើនិងគឺនៅពេលដែល ហៃសូ Pok  កំពុងត្អូញត្អែររឿងឡានព្រោះមានអារម្មណ៍ថាជិះមិនសូវស្រួល រហូតដល់កញ្ញា Aum ដែលអង្គុយនៅក្បែរ បន្លឺសម្លេងសួរថាកើតអី មុននិងជួយផ្ដល់យោបល់អោយខាងប្រុសថយមកក្រោយដើម្បីខាងស្រួលដាក់ជើងរបស់ខ្លួន

ថ្វីត្បិតតែថា ហៃសូ Pok  ធ្វើគ្រប់យ៉ាងតាមដែលប្រាប់ហើយក្ដី តែក៏មើលទៅដូចជាសាម៉ីខ្លួននៅមិនសប្បាយចិត្តប៉ុន្មានទេ ព្រោះនៅពេលចុងក្រោយរបស់វីដេអូខាងលើសាម៉ីខ្លួននៅលួចធ្វើមុខក្រញ៉ូវតែមើលទៅក៏គួឲ្យស្រលាញ់ណាស់ដែរ

អត្ថបទដោយ : នីត្តា