ពេលមានផ្ទៃសុំតែប៉ុណ្ណឹងទេ!! ជិតសម្រាលហើយតែ Sririta នៅតែស្អាតបានក្នុងឈុតពណ៌ខ្មៅស្បែកជើងកែងខ្ពស់!! មានរូបភាព

ជិតសម្រាលហើយជិតបានឃើញមុខកូនដំបូងហើយសម្រាប់អ្នកម៉ាក់រូបស្អាតយ៉ាង Sririta Jensen ភរិយាអ្នកជំនួញធំអាចនិយាយបានថាពេលវេលាដើរទៅមុខលឿនណាស់ ព្រោះជាក់ស្ដែង Sririta បានចេញមកប្រាប់ថាអាទិត្យក្រោយពរពោះកូនដំបូងបាន 36សប្ដាហ៍ហើយ

ដោយថ្មីៗនេះ Sririta បានផុសវីដេអូដ៏គួអោយស្រលាញ់ ដែលនាងកំពុងឈរអង្អែលពោះព្រមទាំងមាន caption ថា “ពោះកាន់តែធំហើយណាចា អាទិត្យក្រោយគ្រប់ 36សប្ដាហ៍ហើយ កាន់តែជិតដល់ពេលហើយរំភើបខ្លាំងណាស់”
ហើយគ្រប់គ្នាមិនអាចនិងមិនចាប់អារម្មណ៍ពីភាពស្រស់ស្អាតរបស់អ្នកម៉ាក់បានពិតមែន Sririta ក្នុងឈុតពណ៌ខ្មៅ បង្ហាញអោយឃើញពោះកូនប្រុសដំបូងយ៉ាងច្បាស់ៗ តែអ្នកម៉ាក់ស្អាតមិនប្រែប្រួល តែងមុខធ្វើសក់ដ៏ស្រស់ស្អាត អាចនិយាយបានថាជាអ្នកមានផ្ទៃពោះដែលមើលថែខ្លួនឯងបានល្អពិតៗ មើលក្នុងជ្រុងណាក៏ស្អាត

After Footer (Active) - damrei Mr1 Zone2

សម្រាប់គ្រប់គ្នាដែលបានឃើញហើយក៏មានសម្លេងសរសើរតែមួយគឺ ត្រូវធ្វើបុណ្យអោយខ្ពស់ប៉ុណ្ណា ដល់ថ្នាក់មានផ្ទៃពោះហើយនៅតែស្អាតបែបនេះ, ពោះស្អាតខ្លាំងណាស់, ជាអ្នកពោះធំដែលស្អាតបំផុតដែលមិនធ្លាប់ឃើញពីមុនមក, ជាអ្នកពោះធំដែលអស្ចារ្យណាស់, ស្អាតខ្លាំងណាស់ចា…..

អត្ថបទដោយ : នីត្តា