Ploy Laila ប្រកាសបញ្ជាក់អ្នកគាំទ្រច្បាស់ៗពីរឿងខ្លួនលើកដៃលាពីវិស័យសិល្បៈថា…..! មានរូបភាព

ធ្វើអោយអ្នកគាំទ្រដែលកំពុងតាមដានត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលមានពត៌មានថាតារាសម្ដែងស្រីពោរពេញទៅដោយស្នាដៃ Ploy Laila  ប្រកាសដើរចេញពីវិស័យសិល្បៈ ដោយចាប់ពីពេលអាចជាលែងបានឃើញស្នាដៃការងាររបស់នាងលើកញ្ចក់ទូរទស្សន៍ទៀតហើយ

ជាក់ស្ដែងខាង Ploy ក៏បានផុសសារដើម្បីឆ្លើយតបរឿងរ៉ាវទាំងអស់តាម IG ផ្ទាល់ខ្លួន @chermarn ថា “នៅមិនទាន់ចេញពីវិស័យសិល្បៈទេចា ចិត្តត្រជាក់!!!! គ្រាន់តែមិនទទួលថតរឿង តែអ្វីផ្សេងនៅទទួលធ្វើដដែរទេចា កុំទាន់ភ្ញាក់ផ្អើល គ្រាន់តែពត៌មានផ្សាយមិនទាន់អស់ នៅតែទទួលការងារផ្សេងៗដដែល series online ហើយនិងពិធីករអីនីតែធ្វើតើ អ្នកចាប់អារម្មណ៍ ផ្ញើរខ្លួនផ្ញើរប្រាណផងណាចា ធ្វើពិធីករកាន់តែចង់ធ្វើ គ្រាន់គេចង់ធ្វើអ្វីថ្មីៗខ្លះ តែតាមពិតខ្លួនឯងក៏ឆ្ងល់ដែរ photo by @peduckk”

រឿងនេះដល់ពេលគ្រប់គ្នាឃើញហើយក៏បានធូរស្រាលចិត្តទៅ ក៏រងចាំមើលលទ្ធផលការងាររបស់នាងបន្ដទៀត ហើយក៏ជឿជាក់គ្រប់ការងារដែលនាងធ្វើសុទ្ធមិនខកបំណងនោះទេ

អត្ថពទដោយ : នីត្តា