Aum Phatcharapa ចុះអាងហែលទឹកបំបាត់ក្ដៅតែអ្នកមើលរឹតតែក្ដៅព្រោះតែឈុតនិងរូបរាងបណ្ដែតខ្លួនលើទឹកដូចម្ចាស់ក្សត្រី…..! មានរូបភាព

ជាកិច្ចការបំបាត់ភាពក្ដៅដែលធ្វើអោយហ្វេនៗអ្នកគាំទ្រ វ៉ាវគ្រប់ៗគ្នា នៅពេលតារាស្រីស្អាតសាច់ចាំយ៉ាង Aum Phatcharapa ផុសរូបបង្អួតខណៈពេលកំពុងហែលទឹកយ៉ាងសប្បាយរីករាយនៅក្នុងអាងទឹក បង្អួតរូបរាងដ៏សមសួនក្នុងឈុតពណ៌ស្វាយ មានបន្ថែមនូវស្រាមដៃវែងធ្វើអោយមានភាពទាក់ទាញកាន់តែខ្លាំងឡើង កាន់តែធ្វើអោយ Aum ដូចម្ចាស់ក្សត្រី ស្អាតលើសប្រមាណ

ទោះបីជារឿងនេះត្រឹមតែជាការផុសបែបសប្បាយៗព្រមជាមួយនិងឃ្លាថា “អាកាសធាត់ក្ដៅ” តែភាពក្ដៅរោលរាលរបស់អ្នកម៉ែពិតជាមិនធម្មតា ធ្វើអោយហ្វេនៗដល់ថ្នាក់ត្រូវនិយាយពីរូបភាពពិបាកនិងធ្វើចិត្តទទួលយកណាស់ សូម្បីតែគូប្រកួតយ៉ាង May Fueng Arom នៅត្រូវឆ្លៀតចូលមកបង្អាប់សួរ “ថ្ងៃៗៗៗញុំអីខ្លះដែលទេ” ដោយខាង Aum តបវិញបែបសើចៗថា “មុំរបស់កាមេរ៉ាជួយអោយស្គមជាងរូបពិត”

មិនដឹងថាដោយសារកាមេរ៉ាឬយ៉ាងណាក៏មិនដឹង តែអ្វីដែលមិនអាចជួបបានគឺភាពស៊ិចស៊ីរបស់អ្នកម៉ែ Aum 

អត្ថបទដោយ : នីត្តា