Taew Nathaporn ប្រាប់ពីមូលហេតុនិងអត្ថន័យនៃស្នាមសាក់នៅបរិវេនចង្កេះខាងក្រោយហើយថា….! មានវីដេអូ

ពិតជាមិនធម្មតាស្នាមសាក់របស់ Taew Nathaporn ផ្នែកខាងក្រោយនៃចង្កេះ បានបាត់ទៅហើយ សាម៉ីខ្លួនប្រាប់តាមរយៈ sticker នៅក្នុងរឿងភាគតែប៉ុណ្ណោះ

ជាតារាសម្ដែងស្រីដែលកំពុងល្បីខ្លាំង មិនថានាងងាកខ្លួនទៅចាប់អីកាន់អីក៏កើតអោយមានជាពត៌មានរហូត សម្រាប់តារាស្រីពេញទៅស្នាដៃល្អនិងសមត្ថភាព Taew Nathaporn ដោយមុននេះទើបតែសាងភាពភ្ញាក់ផ្អើលដល់ហ្វេនៗអ្នកគាំទ្រដោយការបង្ហាញស្នាមសាក់នៅត្រង់ចង្កេះខាងក្រោយ គ្រប់គ្នាដល់ថ្នាក់និយាយថាពេលនេះនាងបន្ថែមភាពស៊ិចស៊ីកាន់តែខ្លាំងឡើងជាលំដាប់ ហើយក៏កាន់តែស្អាតឡើងផងដែរ ជាមួយគ្នានេះផងដែរ អាចមកពីរស្នេហាដែលធ្វើអោយពិភពលោករបស់នាងស្រស់ថ្លានិងប្ដូរពណ៌មានផ្កាឈូកអស់ក៏ថាបានដែរ

តែជាក់ស្ដែងមើលទៅលើស្នាមសាក់ដែលបានបាត់ទៅក្នុងឈុតហាត់ប្រាណដោយសាម៉ីខ្លួនបានផ្ដល់បទសម្ភាសន៍នៅក្នុងកម្មវិធី APOP TONIGHT

ដោយនាងបានប្រាប់ថាស្នាមសាក់ដែលឃើញនិងត្រឹមតែជា sticker នៅក្នុងឈុតឆាកសាច់រឿងតែប៉ុណ្ណោះ មិនបានទៅសាក់ពិតប្រាកដនោះទេចា

អត្ថបទដោយ : នីត្តា