មើលទៅ Shafa-Phayu គ្មានបានលេងទេបើប៉ា Nott និងអ៊ុំ Ken ដណ្ដើមលេងពេញតែវាលស្រែចឹង! មានវីដេអូ

Nott Visatut មកចែកចាយភាបសប្បាយរីករាយបែបសង្ហាៗជាមួយនិងអ៊ុំ Ken ដែល បន្ទាប់ពីបានឃើញកូនៗ Shafa-Phayu  រត់លេងដេញចាប់គ្នានិងលេងបង្ហោះក្លែងសប្បាយរីករាយអងកងមកធ្វើអោយលោកប៉ាមកចូលរួមក្រុមដែរ

បន្ទាប់ពីឃើញភរិយាជាទីស្រលាញ់ Chompoo Araya នាំកូនៗមកលេងក្នុងវាលស្រែក្បែរផ្ទះគ្រួសាររបស់អ៊ុំ Ken ដែលមានលោកប៉ា និងបងៗជាកូនរបស់អ៊ុំ Ken ចូលរួមលេងជាមួយដែលហើយឃើញថាគ្មានអ្នកណាម្នាក់មិនសប្បាយនោះទេ គឺសើចផងហូរផងយ៉ាងរីករាយរហូតដល់ថ្នាក់ធ្វើអោយលោកប៉ា Nott អត់ទ្រាំចិត្តមិនបានក៏តាមមកលេងដែរ ការកំសាន្ដលើកនេះប៉ា Nott មកក្នុងសភាពឈុតអោវអាវបែបធម្មតាៗតែសង្ហាចង់ដាច់ផ្ញារតែម្ដង

ក្រៅពីប៉ា Nott មកចូលរួមលេងជាមួយបែបសប្បាយៗស្ទាយបែបសង្ហាៗហើយ នៅមាននៅលួចទាញពេលវេលាទៅរកកាលវ័យកុមារជាមួយនិងការលេងក្លែងយ៉ាងស្ទាត់ជំនាញ មិនធម្មតាប៉ុន្មានទេលោកប៉ាជាពិសេសនៅមានកូនប្រុសយ៉ាងអូន Phayu នៅក្បែរៗខ្លួនចាំជួយលោកប៉ាទៀត គួអោយស្រលាញ់ទាំងប៉ាទាំងកូនមែនហើយ ហើយក៏មិនដឹងថាម្នាក់ណាជាអ្នកសប្បាយជាងដែរបើទាំងប៉ាទាំងអ៊ុំទាំងបងៗលេងតែទាំងអស់គ្នាចឹង

អត្ថបទដោយ : នីត្តា