Yaya ទប់អារម្មណ៍មិនជាប់ក្រោយពេលនិយាយរឿង Nadech មនុស្សជាទីស្រលាញ់ផ្អែមល្ហែមដាក់នាងលើសពីការរំពឹងទុក! មានរូបភាព

ធ្វើអោយតារាសម្ដែងស្រីស្អាត Yaya Urassayas ដល់ថ្នាក់ទប់ប្រតិកម្មទប់អារម្មណ៍មិនជាប់និងខ្លួនបន្ទាប់ពីកាន់ម៉ៃនិយាយពីសកម្មភាពផ្អែមល្ហែមរបស់ Nadech ដែលបានចុះទន់ធ្វើ Big surprise ដោយការតម្លើងបាន់ណូពេញទីក្រុងបាងកក ប្រកាសពីក្ដីស្រលាញ់នៅថ្ងៃនៃក្ដីស្រលាញ់កន្លងមក

ដោយរឿងនេះមិនត្រឹមតែ Yaya និងចេញមកនិយាយដល់សកម្មភាពខាងលើអោយហ្វេនៗស្ដាប់តែប៉ុណ្ណឹង ទេ ថែមទាំងមាននិយាយបែបកំប្លែងទៀតថា ធ្វើៗដែលកើតឡើងធ្វើអោយនាងព្រមទទួលស្គាល់ការពិតថាវាលើលពីការរំពឹងទុកខ្លាំងណាស់

“វាជាអ្វីដែលអស្ចារ្យបំផុតហើយនៅក្នុងជីវិតរបស់ខ្ញុំចា​ មិនគិតទេថាបងគាត់លេងធំដុំដល់ថ្នាក់និង ម៉្យាងទៀត ជាធម្មតាបងគាត់ជាមនុស្សលាក់រឿងអាថ៌កំបាំងមិនបាន តែលើកនេះគាត់បែរជាធ្វើបានល្អខ្លាំងណាស់ លែងតាំងប៉ាន់ណូតែម្ដង (សើច) ពីដំបូងដែលមានអ្នកបង្អាប់ខ្ញុំរឿងប៉ាន់ណូក៏ឆ្ងល់ថាជាស្អីគេ ដល់ថ្នាក់មានអ្នកបើករូបអោយមើលខ្ញុំនៅគិតទៀតថាជារឿងលេងសើច រហូតដល់ទៅសួរបងខ្លួនឯង ថាហេតុអ្វីបានជាតាំងប៉ាន់ណូ គាត់ក៏ប្រាប់ថាគាត់ចង់អោយគេឃើញ”

អត្ថបទដោយ : នីត្តា