បាបខ្លាំងណាស់បោកគេ! Taew-Mew ធ្វើអោយអ្នកគាំទ្រខកចិត្តនិងមិនពេញចិត្តជាខ្លាំងបន្ទាប់ពីអ្នកទាំងខិតខំហាត់ប្រាណជិតងាប់តែចុងក្រោយបែរជាមកលក់….! មានរូបភាព

ចាប់ដៃគ្នាធ្វើជំនួញលក់អាហារបំប៉ន់សុខភាពសម្រាប់តារាសម្ដែងស្រីទាំងពីរ Taew Natthaporn និង Mew Nittha ដោយអ្នកទាំងពីរចាប់ផ្ដើមផុសនៅក្នុង IG ខ្លះហើយ មិនប៉ុន្មានថ្ងៃកន្លងមក ហើយក៏កំពុងតែមានការសម្ភាធបើកបង្ហាញផលិតផលឆាប់ៗនេះ តែបែរជាចាប់ផ្ដើមមានដ្រាម៉ារិះគន់ហោះមកបណ្ដើរៗ

ដោយអាហារបំប៉នរបស់ Taew និង Mew មានព្រមជាមួយពាក្យថា  Summer នេះអ្នកណាចង់មានចង្កេះត្រូវតែសាកល្បង! ព្រមទាំងមានបញ្ជាក់ទៀតថា Taew និង Mew ចង់អោយគ្រប់គ្នាសាកល្បងនិងផលិតផលដែលបានលើកឡើង ដោយយើងទាំងពីរនាក់បានសាកល្បងមកជាយូរហើយរហូតជឿជាក់ថាឃើញផលិតផលពិត នេះហើយជាអាថ៌កំបាំងនៃការមានចង្កេះរបស់ពួកយើង

ពីការផ្សព្វផ្សាយខាងលើ ធ្វើអោយមានមនុស្សជាច្រើនមានអារម្មណ៍ថាមិនយល់ស្របជាមួយនិងការលក់អាហារបំប៉នហើយមានប្រាប់ទៀតថា អាថ៌កំបាំងនៃការមានចង្កេះកើតឡើងពីការហាត់ប្រាណ ជាពិសេស Taew ដែលលះបង់ក្នុងការហាត់ប្រាណយ៉ាងខ្លាំងរហូតទទួលបានរូបរាងស្អាតដូចដែលបានឃើញ អ្នកខ្លះទៀតបើកកកាយថា ស្មានថាចង្កេះដែលបានឃើញនិងកើតឡើងពីការហាត់ប្រាណតើ វល់ៗអស់ហើយ ខំហាត់ប្រាណជិតងាប់ ចុងក្រោយមកលក់អីបែបនេះ មិនគួណាមកលក់អាហារបំប៉នទេ ខ្លះក៏ប្រាប់ថាបាបណាស់ ព្រោះគ្រប់គ្នាក៏ឃើញស្រាប់ហើយថាការហាត់ប្រាណថ្នាក់ណា ជាតារាបានផ្លាស់ប្ដូរអ្នកផ្សេងស្រាប់ទៅហើយ គួតែបញ្ឍប់ការលក់បែបនេះទៅ

អត្ថបទដោយ : នីត្តា