មកដល់ហើយរូបភាព Dan-Pattie ដែលអ្នកគាំទ្រទន្ទឹងរងចាំហើយក៏បញ្ជាក់យ៉ាងច្បាស់ថាអ្នកទាំងពីរនៅតែ….!​ មានរូបភាព

ធ្វើអោយហ្វេនៗគូរបស់ Dan ហើយនិង Pattie បានធូរចិត្តធូរថ្លើមកាន់តែខ្លាំង បន្ទាប់ពីមុននេះនាំគ្នាខ្វល់ខ្វាយយ៉ាងខ្លាំងព្រោះតែមានពត៌មានថាទាំងពីរនាក់បានចែកផ្លូវគ្នា តែពេលនេះក៏បានជ្រះស្រលះហើយនៅមានបណ្ដើរគ្នាទៅផ្អែមល្ហែមជាមួយគ្នាទៀត

ដោយភាពធូរស្រាលនេះកើតឡើងនៅពេលខាងប្រុសបានផុសរូបភាពខ្លួនឯងនៅហាងអាហារមួយ មានឃ្លាប្រាប់ថា “ណាត់ជួប” ហើយអ្នកគាំទ្រដង្ហែគ្នាសួរថាទៅជាមួយអ្នកណា ទៅជាមួយកញ្ញា Pattie មែនទេ

ហើយជាក់ស្ដែងហ្វេនៗស្ទើរតែអ៊ុចកាំជ្រួចជប់លៀង នៅពេលកញ្ញា Pattie បានផុសរូបនាងនៅក្នុងហាងអាហារតែមួយនិង Dan ផុសហើយតុជាមួយគ្នាទៀត ជាពិសេសមានឃ្លាដូចគ្នាដូចគ្នាទៀតថា “ណាត់ជួប” រឿងដែលអ្នកគាំទ្រនាំគ្នាចូលទៅសម្ដែងការត្រេកអជាច្រើន

អត្ថបទដោយ : នីត្តា