Kimberly វាស់រង្វង់ចង្កេះបង្ហាញ អូហូ!ចង្កេះឡើងតូចៗមែនទែនមិនគួអោយជឿតែបន្ទិចទៀតសល់ត្រឹម…..! មានរូបភាព

ជាប់ជានារីស្រលាញ់សុខភាពម្នាក់ទៀតទៅហើយសម្រាប់តារាសម្ដែងស្រីកូនកាត់យ៉ាង Kimberly ព្រោះក្រៅពីសាម៉ីខ្លួនបានងាកមកយកចិត្តទុកដាក់លើការហាត់ប្រាណ និងការញុំាអាហារណាដែលមានប្រយោជន៍ហើយ ជាក់ស្ដែង Kimberly ក៏មានបេសកម្មប្រកួតប្រជែងនិងខ្លួនឯងជាថ្មី ដោយការដាក់គោលដៅយករង្វង់ចង្កេះ 24 តាមពេលដែលបានកំណតទុក

ហើយនាងក៏បានបង្ហាញពីការរីកចម្រើនតាមរយៈ IG story ក្រោយពីបានកន្លងផុតទៅអស់ 4ថ្ងៃ ដោយការផុសរូបភាពខណៈដែលនាងកំពុងតែវាស់ចង្កេះពេលនេះបានធ្លាក់មកនៅត្រឹម 25 ហើយ ព្រមទាំងបានសរសេរឃ្លាបបួលអ្នកគាំទ្រចូលរួមជាមួយបេសកម្មភ្នាល់និងខ្លួនឯងនវទៀតផង

“ជិតបាន 24 ហើយចា ហ៉ើយ….នៅ 10 ថ្ងៃ គោលដៅគឺ 24 ណាចា ធ្វើបានមិនបានចាំមើលណាចា”

ឃើញការតាំងចិត្តរបស់ Kimberly បែបនេះហើយ ក៏សុំជាកំលាំងចិត្តម្នាក់យកចិត្តជួយអោយឆាប់បានសម្រេចតាមក្ដីប្រាថ្នាណាចា

អត្ថបទដោយ : នីត្តា