ពេលមានកូនប៉ាៗភ្លេចម៉ាក់ៗបាត់! Korn ស្រលាញ់កូនប្រុសខ្លាំងណាស់អោបថើបៗគ្មានលុះថ្ងៃឡើងម៉ាក់!….! មានវីដេអូ
ក្លាយទៅជាសំណព្វចិត្តម៉ាក់ៗហើយនិងអ្នកស្រលាញ់ក្មេងរួចជាការស្រេចសម្រាប់អូន Kawin កូនប្រុសវ័យទារករបស់ប៉ាម៉ាក់តារាថៃយ៉ាង Korn-Sririta

ព្រោះមិនមែនត្រឹមតែកើតមកយកបង្វិចនៃការស្រលាញ់មកតែម្យ៉ាងទេ តែគ្រប់សកម្មភាពរបស់អូន Kawin ដែលត្រូវបានយកមកចែករំលែកលើបណ្ដាញអនឡាយ ក៏នៅធ្វើអោយអ្នកគាំទ្រញញឹមជាមួយរហូត
ជាមួយគ្នានេះផងដែរវីដេអូដែលបានផុសនៅក្នុង IG @kornnarongdej របស់លោកប៉ាដៃថ្មី Korn Narongdej ដែលបង្ហាញអោយឃើញមុំគួអោយស្រលាញ់តាមភាសាប៉ាកូន ដែលកំពុងប្រលែងលេងជាមួយគ្នាយ៉ាងសប្បាយរីករាយ សំខាន់ទាំងស្រលាញ់ទាំងលង់និងកូនប្រុសម្នាក់នេះខ្លាំងណាស់
ហើយអ្វីដែលលើសជាងនិងគឺ អាវរោមខ្លាឃ្មុំតូចរបស់អូន Kawin ដែលកាន់តែសម្លឹងមើលកាន់តែគួអោយស្រលាញ់ ថែមទាំងអូនតូចនៅមានផុសស្ទាយសើចដាក់កាមេរ៉ា រហូតធ្វើអោយហ្វេនៗដែលបានឃើញត្រូវចុចឡាយអោយភ្លាមៗនិងច្រើនពេញទឹកពេញដី
អត្ថបទដោយ : នីត្តា















