Ter Chantavit ផ្អែមល្ហែមចេញមកតាមបណ្ដាញសង្គមអនឡាយខ្លាំងណាស់ តែត្រូវលើកទង់ស អោយ Mai Davika ពេលនាងចូលទៅ comment ថា….! មានរូបភាព
អាចនិយាយបានថាស្នេហាដែលមាននៅក្នុងដួងចិត្តពេញហូរហៀរមិនអាចទុកតែពីរនាក់បានបន្ដទៀត សម្រាប់គូស្នេហ៍របស់តារាស្រីប្រុស Ter Chantavit និង Mai Davika ព្រោះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមដាក់គ្នាខ្លាំងឡើង

ជាក់ស្ដែង Ter Chantavit ក៏បានផុសរូបគូជាមួយ Mai Davika ដោយក្ដីនឹករលឹក ព្រមទាំងមានសរសេរឃ្លាខ្លីៗដែលពេញទៅដោយអត្ថន័យនៃក្ដីស្រលាញ់ថា “គួអោយស្រលាញ់ដូចផែនដី” ដោយក្រោយមកមិនយូរប៉ុន្មានខាងស្រីក៏ប្រញាប់ចូលទៅ comment ឆ្លើយតបវិញថា “អត់ទេៗ#គួអោយស្រលាញ់ដូចពិភពលោក ទៅវិញទេ”
រឿងនេះធ្វើអោយអ្នកដែលបានឃើញក៏លួចមានចិត្តច្រណែនចំពោះក្ដីផ្អែមល្អែម Mai - Ter ស្នេហាពិតជាឈ្លក់វង្វេងបំផុត
អត្ថបទដោយ : នីត្តា










