បែកគ្នាមែនឬ? គូស្នេហ៍យូរឆ្នាំ Ann Thongprasom ត្រូវបានអ្នកគាំទ្រសង្ស័យថាចែកផ្លូវគ្នាព្រោះតែខាងប្រុសផុសឃ្លារឿងឋានៈរបស់ខ្លួនថា…..! មានរូបភាព

បន្ទាប់ពីដាំដើមឈើស្នេហ៍ជាមួយគ្នាមកជាយូរដល់ទៅ 10ឆ្នាំ ស្ទើរតែដឹងចិត្តគ្នាគ្រប់យ៉ាងទៅហើយ ក្នុងរឿងលែងសើចកំប្លែងបង្អាប់គ្នាតាមបណ្ដាញសង្គមរបស់គូស្នេហ៍ចាស់ទុំ A – Thinnaphan និង Ann Thongprasom  ក៏អាចចាប់ទុកថាជាលំដាប់លេខមួយមិនធ្វើរងរបស់អ្នកណា

ជាមួយគ្នានិងការផុសជាក់ស្ដែងនៅក្នុង IG  @atinnabhan ដែលខាងប្រុសបានសរសេរផ្ញើរដល់ម្ចាស់ចិត្ត ក្រោយពីម្ខាងទៀតបានលះបង់កំលាំងកាយចិត្តរៀបចំផ្ទះយ៉ាងធំដុំ ដែលមានន័យដូចតនៅថា “មិត្តមកផ្ទះរៀបចំធំដុំ  annethong ប្រាប់ថាកុំអោយរត់ចេញពីផ្ទះណា ដើរមើលជញ្ជាំងផ្ទះសិនទៅ”

ហើយការផុសនេះហើយ ក៏បានផ្ដល់ផលដល់ A – Thinnaphan ត្រូវជួបនិងស្ថានការណ៍ រឿងចូល! បែបមិនទាន់ត្រៀមខ្លួន នៅពេល Ann Thongprasom ចូលទៅសរសេរឆ្លើយតបវិញថា “មិត្តភ័ក្ដ?….គឺ…..ត្រូវបានប្ដូរឋានៈ!?” រហូតដល់អ្នកគាំទ្របានឃើញទាំងសើចទាំងផ្អែមល្ហែមរបស់អ្នកទាំងពីរ

ប៉ុណ្ណឹងមិនគ្រាន់ ព្រោះរឿងនេះ Ann Thongprasom ខ្លួនឯងក៏ត្រូវបានគេបង្អាប់មិនចាញ់គ្នា ព្រោះគ្រប់គ្នាសុទ្ធតែនិយាយអោយសាម៉ីខ្លួនសម្លេងតែមួយថា អូយៗៗៗមានអ្នកហួងហែងឋានៈរួចទៅហើយ55555

អត្ថបទដោយ : នីត្តា