Khwan Usamanee បង្ហាញខ្លួនក្នុងរឿងម៉ែណាតជាលើកដំបូងទាំងស្អាតទាំងគួអោយខ្លាចៗជាប់ចិត្ត….! មានវីដេអូ

ចាត់ទុកថាជាការ surprise ជាខ្លាំងសម្រាប់ហ្វេនៗរឿង បន្ទាប់ពីតារាសម្ដែងស្រីស្អាតកូនកាត់ Khwan Usamanee ទទួលយកការសម្ដែងថ្មីជាមែ៉ណាតក្នុងរឿង Mae Nak Phrakhanong ដែលនិងចាក់ផ្សាយតាមរយៈប៉ុស្ដិ៍ 9 MCOT ប្រកបគូជាមួយតួឯកប្រុសកំលោះរូបសង្ហា New Chaipol ដែលនិងដើរតួជា បងម៉ាក តួឯកប្រុសក្នុងរឿងលើកនេះ

ជាក់ស្ដែង (1 ឧសភា 2021) ប៉ុស្ដិ៍  9 MCOT បើកបង្ហាញខ្លួនជាលើកដំបូងសម្រាប់ហ្វេនគាំទ្ររឿងអោយបានទស្សនា ដែលជាភាគខ្លីៗ ត្រឹមតែ 15 វិនាទី តែធ្វើអោយដក់ជាប់និងភ្នែកចំពោះវគ្គដើរតួជាខ្មោចបើថាស្អាតក៏ស្អាត តែបើរឿងខ្លាចក៏មិនធម្មតាសោះឡើយ ថែមទាំងមានប្រយោគន័ជាប់ត្រជៀកទៀតថា “បងម៉ាកចា….” ហើយនិង “មនុស្សអាក្រក់យ៉ាងឯង-ត្រូវស្លាប់យ៉ាងវេទនា”

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ : នីត្តា