បិតភ្នែកបើកភ្នែក Taew-Pranai គម្រប់ខួបស្នេហា 1ឆ្នាំញុំាអាហារពេលល្ងាចជាមួយគ្នាយ៉ាងមានក្ដីសុខ!! មានវីដេអូ

Taew – Pranai ញុំាអាហារពេលល្ងាចយ៉ាងរ៉ូមែនទិច គម្រប់ខួប 1 ឆ្នាំជាមួយគ្នា ប្ដូរកាតដែលសរសេររៀបរាប់ពីអារម្មណ៍ក្នុងចិត្តរវាងគ្នានិងគ្នា

ជាគូស្នេហ៍មួយគូទៀតដែលជាប់ឈ្មោះរឿងផ្អែមល្ហែមដាក់គ្នាជានិច្ច សម្រាប់គូស្នេហ៍តារាស្រីស្អាត Taew – Natthaporn និងលោក Pranai បន្ទាប់ពីបើកចំហរទំនាក់ទំនងជាផ្លូវការ រូបភាពផ្អែមល្ហែមរូបភាពគូក៏បញ្ចេញមកជាបន្ដបន្ទាប់ជាប់រហូត ក្រៅពីនេះក៏បានឃើញការយកចិត្តទុកដាក់មើលថែយ៉ាងល្អរបស់ហៃសូ Pranai ដែលមានចំពោះ Taew ផ្ដល់កំលាំងចិត្តដល់នាងកំឡុងពេលកំពុងរងចាំលទ្ធផលពិនិត្យកូវីដ ខាងប្រុសបានទៅរកដល់មាត់ទ្វាផ្ទះ ថ្វីត្បិតតែមិនបានចូលទៅខាងក្នុងក៏ដោយ តែរូបភាពនិងពិតជាធ្វើអោយអ្នកគាំទ្ររំភើបចិត្ត

ពេលវេលាកន្លងទៅយ៉ាងឆាប់រហ័សហើយថ្ងៃនេះជាថ្ងៃគម្រប់ខួបស្នេហារបស់ Taew-Pranai 1ឆ្នាំហើយតែភាពផ្អែមល្ហែមក៏កើនឡើងទៅតាមនិងដែរ ទាំងពីរនាក់បានរៀបចំអាហារពេលល្ងាច និងជួយគ្នាធ្វើម្ហូបជាមួយគ្នា ព្រមទាំងចែករំលែកកាតដែលបានសរសេររៀបរាប់ពីអារម្មណ៍ដែលមានចំពោះគ្នា ហើយប្រហែលជាក្ដីស្នេហ៍របស់អ្នកទាំងពីរហូរហៀរទើបប្រជែងគ្នាប្រាប់ពាក្យថាស្រលាញ់ចំពោះគ្នា

អត្ថបទដោយ : នីត្តា