ប៊ីគីនីគ្រប់ម៉ូតគ្រប់ទំហំ! Grace Kanklao ចូលឆ្នាំថ្មីលែងចង់ស្លៀកពាក់អ្វីទាំងអស់អាងតែមានរាងស្អាតៗមិនក្រែងចិត្តអ្នក….! មានរូបភាព
ផ្ទុះធ្លាយភាពស្រស់ស្រាយឆើតឆាយសប្បាយៗទទួលឆ្នាំថ្មីធ្វើអោយភ្នែករបស់អ្នកគាំទ្រជាប់គាំងព្រិចភ្នែកលែងកើតអស់ហើយ សម្រាប់តារាសម្ដែងពេញទៅដោយសមត្ថភាពយ៉ាង Grace Kanklao ដែលភាពស៊ិចស៊ីរបស់នាងមិនដែលធ្លាក់ចុះសូម្បីតែគិត ប្រលែងមកម្ដងណាក៏អស់ពីចិត្តដែរ មុននេះបានឃើញវគ្គរត់លេងជាមួយសុនខដ៏គួអោយស្រលាញ់រួចមកហើយ គ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំងចំពោះភាពស្រស់ស្រាយរបស់នាង
ដោយ Grace បានផុសរូបភាពនៅក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @gracekanklao ជារូបភាពរបស់សាម៉ីស្លៀកឈុតប៊ីគីនីពណ៌ផ្កាឈូកខ្ចីមកព្រមជាមួយនិងស្ទាយសប្បាយៗ ក្រៅនេះនាងនៅបានបង្ហាញអោយឃើញលទ្ធផលនៃការហាត់ប្រាណនិងរូបរាងដ៏ស្រស់ស្អាតឥតខ្ចោះទៀតផង អ្វីដែលសំខាន់សាច់សខ្ចីដូចកប្បាសអញ្ចឹងចាំងភ្នែកណាស់
ទាំងអស់នេះ Grace បានសរសេរឃ្លាអមជាមួយនិងរូបភាពនេះថា “”Mother Nature doesn’t need a filter… Sunset កន្លែងនេះគឺជាកន្លែងកំពូលបំផុត ត្រូវនិយាយអ្វីទៀតទេ មិនចំលែកចិត្តទេដែរ surfer ជាច្រើននាក់រើមករស់នៅទីនេះ ស្អាត ស្ងប់ស្ងាត់ និងមិនអាចទាយទុកជាមុនបាន មិនថាអ្នកទៅប៉ុន្មានដង វាមិនគ្រប់គ្រាន់ទេ…នឹកខ្លាំងណាស់”
រឿងនេះហ្វេនៗនៅក្នុងវិស័យសិល្បៈរួមទាំងអ្នកគាំទ្រសុទ្ធតែដង្ហែរគ្នាចូលទៅចុចឡាយនិងបញ្ចេញមតិយោបល់ពីភាពស៊ីចស៊ីរបស់នាងទាំងអស់
អត្ថបទដោយ : នីត្តា