Jenny Ratchanok ញញឹមស្រស់ស្រាយសប្បាយ….ពោះកាន់តែធំឡើងរាល់ថ្ងៃប៉ុន្ដែបែរជាអ្នកគាំទ្រនាំគ្នាព្រួយបារម្ភនិងដាស់តឿនចំពោះរឿងមួយនេះៗ មានវីដេអូ

អ្នកម៉ាក់កូនដំបូង Jenny Ratchanok ដែលបង្ហាញខ្លួនជាមួយនិងស្នាមញញឹមស្រស់ស្រាយសប្បាយចិត្ត ប៉ុន្ដែបែរជាអ្នកគាំទ្រមានការព្រួយបារម្ភដាស់តឿនដល់នាងកុំអោយស្លៀកខោវរឹបតឹងពេក

 

អនាគតអ្នកម្ដាយដែលមានសម្រស់ស្អាតមិនចាញ់ក្រមុំៗនោះទេ សម្រាប់តារាចម្រៀងនិងជាម្ចាស់ក្រុមតន្រី្ដស្រី Jenny Ratchanok ដែលពេលនេះនាងកំពុងពរពោះកូនដំបូងព្រមទាំងបានដាក់ឈ្មោះអោយថាអូន Yoo Jin 

After Footer (Active) - damrei Mr1 Zone2

ហើយ Jenny ទោះបីជាត្រូវមើលថែកូនក្នុងផ្ទៃ ឬចាញ់កូនខ្លាំង ប៉ុន្ដែសាម៉ីខ្លួនក៏មិនប្រលែងខ្លួនអោយបាក់សម្រស់ដែរ នៅតែស្រស់ស្រាយគ្រប់ពេល យ៉ាងជាក់ស្ដែងនាងក៏បានមកផុសរូបភាពពេញទៅដោយស្នាមញញឹមដ៏ស្រស់ស្រាយចែករំលែកដល់ប្រិយមិត្តអ្នកគាំទ្រ តែរឿងនេះអ្នកគាំទ្រឃើញហើយក៏សុំដាស់តឿនបន្ទិចហើយ

ដោយខាងសាម៉ីខ្លួនបានផុសរូបអមជាមួយនិងឃ្លាថា “ពោះចាប់ផ្ដើមធំរាល់ថ្ងៃហើយ រំភើបចិត្តណាស់”

ចំណែកឯខាងហ្វេនៗវិញក៏បានចូលទៅសរសើរពីសម្រស់និងភាពគួអោយស្រលាញ់របស់ម៉ាក់ៗគ្រប់គ្នា ប៉ុន្ដែគ្រប់គ្នានៅមានប្រាប់ទៀតថាកុំអោយស្លៀកខោវណារឹបតឹងពេកព្រោះអាចប៉ះពាល់ដល់កូនក្នុងផ្ទះបាន

អត្ថបទដោយ : នីត្តា