អាយុច្រើនមិនជាបញ្ហាទេសម្រាប់ Kimberly ស្រស់ស្អាតទន់ភ្លន់ក្នុងសំលៀកបំពាក់នារីថៃមើលពីជ្រុងណាក៏សមសួនទាំងអស់ពិសេសចង្កេះឡើង…..! មានរូបភាព

ជាថ្ងៃល្អមួយទៀតរបស់តួឯកស្រីល្បីឈ្មោះរបស់ប្រទេស Kimberly ក្នុងថ្ងៃទី 22 មករា 2022 នេះព្រោះតែជាថ្ងៃខួបកំណើតរបស់នាង ដោយពីនេះជីវិតឆ្ពោះទៅមុខមួយជំហានទៀតហើយ ជាមួយនិងអាយុកើនឡើងមួយឆ្នាំទៀតពេលនេះចូលក្បាល 3 ជាផ្លូវការនិងពេញលេញហើយ

នៅវេលាពេលព្រឹកក្នុងថ្ងៃកំណើត Kimberly ព្រមទាំងសង្សាសំណព្វចិត្តយ៉ាង Mak Prin បបួលគ្នាទៅធ្វើបុណ្យនៅឯវត្ត ដើម្បីបន្ថែមសិរីមង្គលនៅក្នុងជីវិត ហើយអ្វីដែលភ្ញាក់ផ្អើលបំផុតនោះគឺ ការតុបតែងខ្លួនប្ដូរពីនារីកូនកាត់មកគ្រងសំលៀកបំពាក់បែបនារីថៃ ហើយក៏សូមជំរាបថាយូរណាស់ទំរាំបានឃើញក្នុងស្ទាយបែបនេះម្ដង

ដោយកញ្ញា Kimberly បង្ហាញខ្លួនក្នុងឈុតសូត្រថៃពណ៌ស្វាយខ្ចី ដែលជាពណ៌នាំមកនូវលាភសំណាងរបស់នាង ហើយសូត្រពណ៌ស្វាយជាពណ៌ឈុតដែលពិបាករកខ្លាំងណាស់ ដេរប៉ាក់យ៉ាងល្អប្រណិត ស្រស់ស្អាត ឈុតនេះបានមកពីហាងរបស់គ្រសារ Deerna Flipo និងឯង

Kimberly ក្នុងស្ទាយឈុតនារីនេះពិតជាស្រស់ស្អាតទន់ភ្លន់ខ្លាំងណាស់ ល្មមខ្លួនសមសួនឥតទាស់ មើលឃើញរូបរាងដ៏សែនស្រស់ស្អាត ជាពិសេសចង្កេះអក្សរអេសដែលជាក្ដីប្រាថ្នារបស់នារីគ្រប់រូប ពិតជាល្អប្រពៃឥតមានពាក្យនិងបរិយាពិតមែនហើើយ

អត្ថបទដោយ : នីត្តា