Jam Matira តារាស្រីថ្ពាល់ខូចអៀនគេប៉ុណ្ណាពេលសារភាពរឿងស្នេហាជាមួយនិងកំលោះអ្នកជំនួញម្នាក់នេះអស់រយៈពេល…..! មានរូបភាព

Jam Matira អៀនគេពេលសួរដល់រឿងស្នេហាជាមួយនិងសង្សាកំលោះជាជំនួញម្នាក់អស់រយៈពេល 2ឆ្នាំ សប្បាយចិត្តរីករាយបំផុតចុះសម្រុងគ្នាបានល្អណាស់ បង្ហើបប្រាប់ពីរឿងដែលខាងប្រុសយកឈ្នះចិត្តនាងបានទៀតផង

 

មិនសូវជាបង្ហាញភាពផ្អែមល្ហែមក្នុងបណ្ដាញសង្គម ប៉ុន្ដែស្នេហាចុះសម្រុងគ្នាខ្លាំងណាស់ សម្រាប់តារាសម្ដែងស្រី Jam Matira ដែលពេលនេះដាំដើមឈើស្នេហ៍ជាមួយកំលោះអ្នកមានម្ចាស់ជំនួញម៉ឺនលានមកបាន 2ឆ្នាំហើយ មិនសូវបញ្ចេញតែពេលបានបញ្ចេញម្ដងៗគឺថាអ្នកគាំទ្រត្រូវតែលើសជាតិស្ករ ហើយជាក់ស្ដែងថ្មីៗនេះនាងក៏បានឆ្លៀតឱកាសនិយាយរៀបរាបពីរឿងបេះដូង

រឿងស្នេហាយ៉ាងណាដែរហើយ?

“ល្អណាស់រីករាយសប្បាយចិត្ត នៅជាមួយគ្នាហើយសប្បាយចិត្តទើបធ្វើអោយយើងទាំងពីរទៅមុខដោយភាពសប្បាយរីករាយ”

ដូចជាលើកនេះយើងមិនសូវជាបញ្ចេញ?

“មិនបើកចំហរឬ Jam គិតថាបើកហើយតើ (សើច) នេះបើកហើយចំហរហើយ មិនបានតាំងចិត្តថានិងបិតឬបើកទេចា ស្រេចនៅលើឱកាសច្រើនជាង ថានរណាតាមពិតប្រាកដ ពេលខ្លះមានផុសមានដាក់ story យើងមិនគិតថាត្រូវបើកឬបិតទេ”

ប៉ុន្មានឆ្នាំហើយ?

“បូករួមទាំងពេលចរចាសាសងគ្នាមកប្រហែលជា 2ឆ្នាំចា តាំងតែកូវីដលើកដំបូងក៏មានឱកាសបានស្គាល់គ្នា”

តើអ្វីដែលគេអាចយកឈ្នះចិត្តយើងបាន?

“តាមពិតទៅយើងនិយាយគ្នាដូចជាយូរគ្រាន់បើដែរ​តែក្នុងរយៈពេលនិងយើងយល់ថាគាត់ស្មើចុងស្មើដើម គាត់មើលថែហើយយកចិត្តទុកដាក់យើងពិតប្រាកដ ដូចជាថ្ងៃខ្លះគាត់យករបស់មកអោយដល់ផ្ទះ គ្រាន់តែយកមកអោយតែមិនបានចូលមកព្រោះដឹងថាយើងចង់ញុំាមួយនេះ ខ្ញុំថាស្រលាញ់ល្អ គាត់ជាមនុស្សចិត្តត្រជាក់ ជាមនុស្សចាស់ទុំ មានហេតុផលចា”…….

អត្ថបទដោយ : នីត្តា