Marie ផុសឃ្លាប្រយោគចុកដល់បេះដូង ត្រូវអ្នកបណ្ដាញសង្គមសង្ស័យថាទាក់ទងនិង Kan…ចង់ធ្វើមិត្តនិងសង្សាចាស់!!! មានរូបភាព

ចេញមកបើកចិត្តនិយាយពីអតិតស្នេហាអស់គ្មានសល់ សម្រាប់កំលោះ Kan Napat ដែលបានចូលរួមនិយាយជាក្នុងកម្មវិធី Sani can lighten ដោយសារភាពថាធ្លាប់ទាក់ទងជាមួយនិងតារាស្រីល្បីឈ្មោះម្នាក់បានដល់ទៅ 7ឆ្នាំ ចំណែកឯអតិតមិត្តស្រីយ៉ាង Marie Berner លោកបានឆ្លើយតបច្បាស់ៗថា “ខ្ញុំចង់ក្លាយជាមិត្តនិងគាត់ខ្លាំងណាស់” ហើយថែមទាំងចង់ទៅចូលរួមកម្មវិធីរបស់នាងខ្លាំងណាស់ ប៉ុន្ដែដឹងថាម្ខាងទៀតស្អប់ខ្លួន

ជាក់ស្ដែង (22 មករា 2022) Marie Berner បានផុសរូបនៅក្នុង IG ជារូបដែលបានមកពីក្នុងបទភ្លេងថ្មីរបស់ da endorphins ដែលនាងជាអ្នកដើរតួក្នុង MV អមជាមួយនិងឃ្លាថា “ឈឺហើយត្រូវចាំណាដឹងខ្លះផង ទៅមើល MV ជាមួយគ្នាឆាប់ៗនេះ #ឈឺហើយចាំ” ខណៈពេលដែលើតារាសម្ដែងស្រី da endorphins ចូលទៅ comment ថា តួ​ឯករករឿង សូមប្រាប់អោយហើយ!

រឿងនេះមិនថាមានអ្នកលួចទាញទៅជាប់ពាក់ពទ្ធ័និងការប្រូម៉ូតបទភ្លេងហើយ ឃ្លាដុតចិត្តចុកចាប់បែបនេះសង្ស័យផ្ញើដល់អតិតមិត្តប្រុសឬយ៉ាងណា នៅមានអ្នកគាំទ្រចូលទៅ comment សរសើរនាងជាច្រើនព្រមទាំងសម្ដែងភាពត្រេកអរជាខ្លាំងចំពោះកាយវិការសម្ដែងយ៉ាងពេញទំហឹងរបស់នាង

អត្ថបទដោយ : នីត្តា