កូនពីរគ្មានអីជាបញ្ហា Margie ប្រលែងខ្លួនក្នុងឈុតប៊ីគីនីបង្ហាញរាងយ៉ាងជឿជាក់! មានវីដេអូ

កម្រណាស់និងបានឃើញ Margie ភរិយាជាទីស្រលាញ់របស់កំលោះរូបសង្ហា Pok Passakorn អ្នកម៉ាក់កូនភ្លោះ Mika-Miya ក្នុងស្ទាយស៊ិចស៊ី ព្រោះតែនាងជាមនុស្សដែលតែងខ្លួនបែបងាយៗសប្បាយៗនៅផ្ទះមើលកូន ក្រៅពីទៅចូលរួមកម្មវិធីឬទៅដើរលេង

 

ដូចជាដំណើរកំសាន្ដជាក់ស្ដែងនេះបានឃើញ Margie ផុសរូប selfie នៅឯកោះសាមុយ ទៅដើរលេងនៅសមុទ្រទាំងគ្រួសារម្ដងម៉ាក់ៗសុំស្លៀកឈុតហែលទឹកដ៏សែនស៊ិចស៊ីបង្ហាញរាងខ្លះហើយ រូបភាពដំបូងចែករំលែកភាពស្រស់ស្រាយបែបធម្មជាតិបំផុត Margie ក្នុងឈុតប៊ីគីនីពណ៌ផ្កាឈូក ឈរថតពីចំហៀងរលាស់សក់ទទួលពន្លឺព្រះអាទិត្យ គ្រាន់តែរូបមួយសន្លឹកសោះអង្រួនបេះដូងអ្នកគាំទ្រមិនស្ទើរទេ

គ្រាន់តែជារូបបើកឆាកដំបូងនៃដំណើរកំសាន្ដនេះសោះ ដុតកំដៅបេះដូងគ្រប់គ្នាយ៉ាងនេះហើយ ប្រសិនបើអោយទាយរូបឈុតហែលទឹកបន្ដច្បាស់ជាចំហមាត់គ្រប់គ្នាៗជាមិនខានទេ

អត្ថបទដោយ​ : នីត្តា