ផុសរូបច្បាស់ៗចឹងហើយតើមានអីរិះគន់ទៀត! Kimberly ផុសរូបកាត់ការិះគន់ក្រោយពីរៀបចំកម្មវិធីជប់លៀងថ្ងៃខួបកំណើត!! មានរូបភាព

ទើបតែរៀបចំកម្មវិធីជប់លៀងថ្ងៃខួបកំណើតគម្រប់អាយុ 30ឆ្នាំទៅថ្មីៗ សម្រាប់តារាលំដាប់តួឯកយ៉ាង Kimberly Ann ដោយនាងបានរៀបចំកម្មវិធីក្នុងសួនក្បែរផ្ទះយ៉ាងស៊ីវិល័យ ហើយមិនមិត្តភ័ក្ដបងប្អូនអ្នកសិល្បៈរួមទាំងក្រៅសិល្បៈមកចូលរួមយ៉ាងកក់ក្ដៅ

អ្នកបោះមេគឺសង្សាសំណព្វចិត្តយ៉ាង Mak Prin, Nadech Kugimiya, Yaya Urassaya, James Mar, Ann Thongprasom, Dierna Flipo, Bow Benjawan, Gina Nina, Ney Chotik និងមានអ្នកគាំទ្រចូលទៅជូនពរថ្ងៃកំណើតព្រោងព្រាតទៀត

ប៉ុន្ដែរឿងនេះក៏មានកើតការដ្រាម៉ាតិចតូចដែរ ព្រោះមានអ្នកមួយចំនួនតូចបានមើលឃើញថាមានអ្នកទៅចូលរួមអត់មានពាក់ម៉ាស់ ហើយបែបនេះមិនធ្វើអោយមានហានិភ័យឆ្លងកូវីដ-19 ទេឬអី

ទោះបីជាយ៉ាងណាស់ក៏ដោយ កញ្ញា Kimberly  ប្រញាប់ស្កាត់ការរិះគន់នេះយ៉ាងឆាប់រហ័សជាមួយនិងការផុសរូបដែលមានភ្នាក់ងារមកធ្វើ Swab រុកច្រមុះគ្រប់គ្នាដែលទៅចូលរួមកម្មវិធីតាមរយៈ IG story ហើយនៅមានប្រាប់ទៀតថា “ក្រុមអ្នកត្រួតពិនិត្យមុនចូលរួមកម្មវិធី” អាចនិយាយបានថាចប់ត្រឹមតែរូបថតមួយសន្លឹកណាចា

អត្ថបទដោយ : នីត្តា