កុំឱ្យកាន់ចង្កូតឱ្យសោះ! Aff Taksaorn អ្នកម្ដាយស្ទាវបើកឡានជាន់មួយកប់ជើង

តារាសម្ដែងស្រីកូនមួយ Aff Taksaorn ត្រូវបានគេយកមកនិយាយម្ដងទៀតនៅពេលដែលពាក់ព័ន្ធនឹងរឿងល្បឿនបើកបរដែលគេឃើញនាងរាងសុភាពៗទេ តែកុំឱ្យកាន់ចង្កូតឱ្យសោះ។ ជាពិសេសទៅទៀត មានអ្នកលេងអ៊ីនធើណេតបានបានបញ្ចេញមតិលើបណ្តាញសង្គមថា ធ្លាប់បានជួប Aff នៅតាមផ្លូវដោយចេដន្យហើយពិតប្រាកដណាស់ថា នាងបើកបរលឿនណាស់ ​ ​លឿន​ពេករហូត​មើល​មិន​ឃើញ​ធូលី។

Aff តែត្រូវបង់ថ្លៃផាកពិន័យដោយសារតែលើសល្បឿនមករហូតដោយគេក៏បានបញ្ជាក់ជាមួយសាមីខ្លួនផ្ទាល់នៅក្នុងកម្មវិធី Fake or Not? Aff ក៏បានប្រាប់ថានាងចូលចិត្តបើកបរតាំងពីនៅក្មេង ទើបពេលដែលបើកបរចេះតែភ្លេចខ្លួន ព្រោះតែពេលខ្លះក៏ជាន់ទៅចេះតែជ្រុល។
ហ្វេនៗក៏បានចេញ មតិថា Aff ត្រូវគិតសុវត្ថិភាពខ្លួនជាធំ ព្រោះថាពេលខ្លះក៏គេឃើញនាងបើកហួសដល់លើស១៨០ ដែលអាចនឹងបង្ករគ្រោះថាចរាចរណ៍គ្រប់ពេលបាន។
អត្ថបទដោយ៖ Eriya