ចេញមុខហើយ! Aom មានកូនកម្លោះសង្ហាតាំងពីអង្កាល!

តារា​សម្ដែង និង​ជា​ពិធីករ​ថៃជើងចាស់ Aom Phiyada Jutharatanakul ដែលសម្រស់នៅតែមិនចាញ់តារាក្មេងៗបច្ចុប្បន្ននោះទេ។ តារារូបនេះត្រូវបានគេស្គាល់ថាជាកូន​ស្រី​ទី​ពីរ​របស់​តារា​សម្ដែង និង​ជា​អ្នក​ដឹក​នាំ​រឿង Phisan Akkaraseranee។

ថ្មីៗនេះនៅលើ Instagram របស់ Aom Phiyada នាងបានបង្ហោះរូបភាពជាមួយតារាសម្តែងវ័យក្មេង Krist Peerawat ហើយបានរៀបរាប់ Caption ថាមានកូនប្រុសម្នាក់ទៀតហើយព្រមទាំងបានtag ឈ្មោះរបស់ Krist ផងដែរ@kristtps។ Aom ក៏បន្តទៀតថា ពេលនេះនាងកូនប្រុសច្រើនណាស់ ដែលរឿងនេះបានធ្វើឱ្យហ្វេនសើចនឹងការនិយាយលេងរបស់នាង។

សម្រាប់តារាវ័យក្មេង Chris Peerawat ដែលគេស្គាល់ថាជាតួឯកក្នុងរឿង SOTUS The Series ហើយជារឿងប្រុសស្រលាញ់ភេទដូចគ្នាដែលល្បីល្បាញពាសពេញអាស៊ី។
អត្ថបទដោយ៖ Eriya