ដូរស្តាយទាំងស្រុងតែម្ដង! មានរឿងអីបានជាធ្វើឱ្យ Anne កាត់សក់ខ្លីខុសប្លែកពីមុនដាច់!

តារាសម្ដែងជើងចាស់ និងជាអ្នកដឹកនាំស្រី Anne Thongprasom ដែលគេហៅថាជាព្រះនាងក្នុងវិស័យសិល្បៈកំសាន្ត នោះ ទោះបីជាអាយុខ្ទង់សែជាងមែនប៉ុន្តែនៅតែថែសម្រស់ និងរាងរបស់ខ្លួនបានល្អរហូតមក។ Anne ពេលនេះដែរក៏កំពុងតែថតរឿងជាមួយនឹង Ken Theeradeth ដែលធ្វើឱ្យហ្វេនជាច្រើនមា​នការទន្ទឹងរងចាំរឿងដែលតារាល្បីទាំងពីរសម្ដែងជាមួយគ្នា។

អ្នកលេងអ៊ីនធើណេត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងថ្ងៃនេះនៅពេលដែលរ Anne បានបង្ហោះរូបរបស់ខ្លួន រួមជាមួយនឹង​ caption ថា ​coming soon ។ ក្នុងនោះរូបនោះដែរ គេក៏ឃើញ Anne មានការផ្លាស់ប្ដូរខ្លាំងមែនទែនត្រង់ថា Anne បានកាត់សក់របស់ខ្លួនយ៉ាងខ្លី។ ប៉ុន្ដែមើលទៅគឺមានភាពស៊ិចស៊ី ទាក់ទាញខ្លាំង ហើយមិនប្រាកដថានរណាៗក៏អាចកាត់សក់បែបនេះហើយមើលទៅ cool ដូច Anne ទេ។

អត្ថបទដោយ៖ Eriya