អោយតែបាននៅក្បែរសង្សា Taew Nataporn មានក្ដីសុខលើអ្វីៗទាំងអស់ថ្ងៃខួបកំណើតញញឹមបិតមាត់មិនជិតព្រោះខាងប្រុសបាន……! មានរូបភាព

ហៃសូ Pranai ជះភាពផ្អែមល្ហែមនាំសង្សាស្រីសំណព្វចិត្ត Taew Nataporn ទៅញុំអាហារពេលល្ងាចជប់លៀងឆ្លងថ្ងៃខួបកំណើត ខាងស្រីពេញចិត្តពេញថ្លើមជះពាក្យផ្អែមល្ហែមសរសើរយកចិត្តឡើងគួអោយស្រលាញ់

ជាគូរស្នេហ៍ដែលជាតិផ្អែមកើនឡើងរាល់ថ្ងៃ ផ្អែមល្ហែមមិនដែលសម្រាករហូតធ្វើអោយមហាជនកើតការច្រណែនអស់ហើយ សម្រាប់គូរស្នេហ៍របស់តារាស្រីពេញទៅថ្វីដៃនិងសមត្ថភាពយ៉ាង Taew Nataporn ជាមួយនិងម្ចាស់ចិត្តរូបសង្ហាអ្នកមានហៃសូ Pranai ដែលមានសកម្មភាពស្វីតៗមកផ្ញើរចែករំលែកដល់អ្នកគាំទ្រជាញឹកញាប់ យ៉ាងជាក់ស្ដែងក៏បានធ្វើអោយប្រិយមិត្តអ្នកអត់គូរស្លាប់ទាំងឈរម្ដងទៀត ព្រោះក្នុងថ្ងៃពិសេសថ្ងៃកំណើតគម្រប់អាយុ 33 ឆ្នាំរបស់ខាងស្រី សង្សាកំលោះក៏បាននាំទៅញុំាបាយព្រមជាមួយនិងបាច់ផ្កាដ៏សែនស្រស់ស្អាត អាចនិយាយបានថាពិតជាគួអោយស្រលាញ់បំផុត

ដោយជាក់ស្ដែងហៃសូ Pranai បានផុសរូបភាពគូរជាមួយនិងសង្សាស្រីខណៈពេលបណ្ដើរគ្នាទៅទទួលទានអាហារក្នុងថ្ងៃពិសេស ក្រៅពីការទទួលទានអាហារហើយនៅមានបាច់ផ្កាដ៏ស្រស់ស្អាតជូនសំណព្វទៀតផង ធ្វើអោយខាងស្រី surprise ញញឹមប៉ោងថ្ពាល់អស់

ខាងប្រុសក៏នៅមានផុសឃ្លាសារយ៉ាងពិសេសទៀតថា “First birthday dinner for @taewaew_natapohn” (ញុំបាយល្ងាចដំបូងជប់លៀងឆ្លងថ្ងៃកំណើត Taew) មានទាំងរូប emoji រូបបេះដូងទៀត

ហើយខាងស្រីក៏ប្រញាប់ចូលទៅឆ្លើយឆ្លងដោយបន្ថែមជាតិស្ករវិញថា “មានអ្នកគួអោយស្រលាញ់ អគុណណាចា”

អត្ថបទដោយ : នីត្តា