មិនខ្ចីទ្រាំ កញ្ញ “ហ្វូម” ម្ចាស់បេះដូងរបស់ jirayu_jj ឆ្លើយតបអ្នកតាមដានថា​ មិនដឹងកុំប្រូ!

ចាត់ទុកថាថ្ងៃមុននោះជាថ្ងៃល្អរបស់ក្រុម “คนดีที่ไหน” ដែលមានគ្នាប្រាំនាក់ដូចជា jirayu_jj, boy_pakorn,
great_rider10, lekteeradetch និងលោក peckprem ពីព្រោះពួកគេបានណាត់គ្នាញ៉ាំបាយជួបជុំគ្រប់គ្នា លើសពីនេះទៅទៀតកំលោះៗបានបណ្តើរមិត្តស្រីរបស់ខ្លួនមកអោយមកស្គាល់គ្នាទៀតផង លើកលែងតែលោក great ព្រោះគាត់នៅទំនេរ។

After Footer (Active) - damrei Mr1 Zone2

ប៉ុន្តែបន្ទាប់ពីមានរូបផុសចេញក្រៅបែជាមានដ្រាម៉ាមួយធ្វើអោយកញ្ញា ហ្វូម ក្តៅក្បាលទ្រាំមិនបានផ្ទុះកំហឹងកណ្តាលអ៊ិនស្តាក្រាម ក្រោយពេលមានអ្នកតាមដាននាងម្នាក់ចូលមកខមមិននៅលើរូបថា​ “ហ្វូមជាមិនស្រីរបស់ប៉េកទេ JJត្រឹមជាមិត្តភក្តិប៉ុននោះ” ហើយក៏មានអ្នកលេងអ៊ិនធឺណែតម្នាក់ទៀតចូលមកខមមិនតថា “មែនឬ ខ្ញុំឃើញពួកគេថតរូបគូជាមួយគ្នាច្រើនដងណាស់ ពាក់ខោអាវគូ ហើយទៅដើរលេងជាមួយគ្នាញឹកញ៉ាប់ទៀត”

ឃើញពួកនិយាយព្រាវបែបនេះ “ហ្វូម” សុំប្រដៅម្តងដោយចូលមកខមមិនតបថា “បើមិនដឹងអ្វីច្បាស់ទេ សូមកុំលូក” ចំណែកម្នាក់ឈ្មោះប៉េកក៏បានចូលមកខមមិនដែរដោយនិយាយថា “ហូ មែនក៏អី ដឹងច្បាស់ជាងខ្ញុំម្ចាស់ខ្លួនទៀត” ។

អត្ថបទដោយ សា