Baitoey R Siam ធ្វើខួបកំណើតអោយស្វាមីរូបសង្ហា DJ man ដាក់មួយអស់ដៃ surprise ទាំងនំទាំងកាដូនិងឈុតលើខ្លួនឯង!! មានវីដេអូ
Baitoey R Siam ឈុតជូនពរថ្ងៃខួបកំណើតរបស់ស្វាមីជាទីស្រលាញ់ DJ man ស៊ិចស៊ីដុតចិត្តខ្លាំងណាស់ ប្រលោះៗពេញមួយចំហៀងខ្លួន អាចនិយាយបានថាប៉ុណ្ណឹងហើយបើនៅមិនស៊ិចស៊ីទៀតក៏និយាយមក
ចង់ប្រាប់ថាអ្នកម៉ាក់កំពូលស៊ិចស៊ី Baitoey ភរិយាជាទីស្រលាញ់របស់ DJ man បានរៀបចំធ្វើ surprise ខួបកំណើតអោយស្វាមីបានរំភើបចិត្ត ហើយដល់ថ្នាក់ធ្វើអោយស្វាមីគាំងមិនដឹងចាប់អីធ្វើអីទេក្រៅពីញញឹមប៉ោងថ្ពាល់ ក្រៅពីនំខេកនៅមានកាដូពិសេសជានាឡិកាតម្លៃថ្លៃពីភរិយាស្អាតទៀតផង អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺឈុតដែលនាងស្លៀកមកដើម្បីស្វាមីជាទីស្រលាញ់តែម្នាក់
ហើយ Baitoey បានសរសេរពាក្យជូនពរដល់ស្វាមីដ៏គួអោយស្រលាញ់ថា “រីករាយថ្ងៃកំណើតណាចាប្ដី @dj_man9999 ធ្វើ surprise បានជោគជ័យលើកទីមួយក្នុងជីវិត តានតឹងនិងខ្វល់ខ្វាយណាស់ ប៉ុន្ដែក៏ធ្វើបានសម្រេច ជ័យយោៗៗៗ មានក្ដីសុខណាស់ណាចា ឆ្នាំនេះសុំអោយប៉ាសង្ហា ពូកែ ហេងៗគ្រប់យ៉ាង សម្រេចគ្រប់ក្ដីប្រាថ្នាទាំងអស់ ខ្ញុំនិងកូននិងជាកំលាំងចិត្តក្បែរៗជានិច្ច អគុណក្រុមកាងារ Surprise ដែលនៅផ្ទះចាំចាត់ចែងអោយគ្រប់យ៉ាងណាចា ម្តាយហត់នឿយបំផុត 7/2/2022” ហើយបិតកន្ទុយដោយពាក្យអស់សំណើចថា “#ឈុតកូកូវ៉ានេះគឺសម្រាប់ប្ដី 555”
ចំណែកឯខាង DJ man ក៏បានប្រាប់ថា “ស្រលាញ់អូនសម្លាញ់ណា ចាស់ជរាទៅជាមួយគ្នា”
អត្ថបទដោយ : នីត្តា