អត់មានសង្សាមិនជាបញ្ហាសំខាន់មានលុយ! តារាស្រីល្បី៤រូបនេះរក្សាខ្លួនsingle មករហូត បន្ទាប់ពីបែកគ្នាជាមួយអតីតមិត្តប្រុស!

ជាការពិតណាស់ គូស្នេហ៍តារាមួយចំនួនមិនអាចនៅជាមួយគ្នាបានយូហើយក៏បានបែកគ្នាទៅដោយសន្តិភាពក្នុងនោះគេក៏ឃើញថាតារាស្រីល្បីៗប្រចាំប្រទេសថៃ៤រូប បានរក្សាខ្លួននៅsingleហើយមិនខ្វែលខ្វល់ថារកអ្នកថ្មីនោះឡើយ។

  1. Bella Ranee

តារាស្រីល្បីរូបនេះបានបែកគ្នាជាមួយនឹងតារាប្រុស Weir Sukollawat បន្ទាប់ពីទំនាក់ទំនងដ៏យូររបស់ខ្លួនចំនួន៩ឆ្នាំ។ នៅក្នុងការសម្ភាសន៍ថ្មីៗនេះ នាងក៏បានប្រាប់ថាខ្លួនមិនមានពេលវេលាសម្រាប់រកអ្នកថ្មីនោះទេ ទោះជាមានគេញ៉ែជាច្រើននាក់ក៏ដោយ។

  1. Baifern Pimchanok

តារាស្រីកំពុងតែទទួលបានប្រជាប្រិយភាពខ្ពស់រូបនេះកំពុងតែមានទំនាក់ទំនងដែលមិនប្រាកដប្រជាជាមួយនឹងNine Naphat ដោយគេសង្ឃឹមថាអ្នកទាំងពីរសេពគប់គ្នាមែនទែន។

 

  1. Thisa Varitthisa

បន្ទាប់ពីបែកគ្នាជាមួយមិត្តប្រុស Napat Injaiuea តារាស្រីរូបនេះរក្សាខ្លួនsingle មកជាច្រើនឆ្នាំហើយ។ ពេលនេះដែរ ហ្វេនៗក៏សង្ឃឹមថានាងមានទំនាក់ទំនងមែនទែនជាមួយនឹងMik Thongraya។

  1. Toey Jarinporn

តារាស្រីមុខក្មេង Toey Jarinporn បែកគ្នាជាមួយអតីតមិត្តប្រុស Alek Teeradetch ពាក់កណ្ដាល២០២០ ហើយពេលនេះក៏មិនមានព័ត៌មានថានាងសេពគប់ពីណានោះដែរ។

Eriya