ស្ដាយលើសពីស្ដាយទៅទៀត! ត្រលប់ទៅវីដេអូ Teangmo ចុះទៅជួយអ្នកជួបឧបត្តិវហេតុនៅតាមផ្លូវភ្លាមៗដោយមិនគិតពី…..! មានវីដេអូ
ប្រសិនបើ Teangmo Nida អាចទទួលដឹងឮបានពិតជាល្អខ្លាំងណាស់ថាពេលនេះមានអ្នកស្រលាញ់ Teangmo ច្រើនយ៉ាងណា ក្រោយពីបាត់បង់ Teangmo ទៅដោយមិនមានថ្ងៃត្រលប់វិញបាន ប៉ុន្ដែរូបភាពនិងការចងចាំនៅតែមានចំពោះមនុស្សគ្រប់គ្នា ហើយក៏បានឃើញអំពើល្អរបស់ Teangmo ដែលត្រូវបានចែករំលែកជារឿយៗរហូតមកដល់សព្វថ្ងៃនេះ
ដូចជាវីដេអូមួយនេះ Teangmo ធ្លាប់ជួយដែលអ្នកជួបគ្រោះថ្នាក់ម៉ូតូតាមផ្លូវ នៅពេលបានឃើញភ្លាមក៏ឈប់ឡានចុះទៅជួយទោះបីជាមិនធ្លាប់ស្គាល់គ្នាពីមុនដ៏ដោយ ប្រញាប់ចុះទៅជួយយ៉ាងញាប់ដៃញាប់ជើង ដូចដែលលោក Young Kanchai បាននិយាយនៅក្នុងកម្មវិធីថា “ប្រសិនបើ Mo នៅត្រង់នេះ Mo ច្បាស់ជាមិនទៅណា និងមិនបោះបង់មិត្តភ័ក្ដិ ស្រួលមិនស្រួល Mo អាចនិងលោតទៅជួយមិត្តផងក៏ថាបាន”
សម្រាប់គ្រប់គ្នាដែលបានមើលវីដេអូនេះម្ដងទៀតហើយសុទ្ធតែសម្ដែងការយល់ឃើញជាច្រើនក្នុងន័យដូចៗគ្នា អ្នកមិនដែលស្គាល់ជួយយ៉ាងនេះទៅហើយចុះទំរាំតែស្គាល់ទៀតច្បាស់ជាមិនឈរមើលនោះទេ….នាងមិនគួណាមិត្តដូចជាពួកអ្នកទាំងនោះទេ….
អត្ថបទដោយ : នីត្តា