គ្រប់គ្នាកកនិងសំដី Gatik ប្រាប់ម៉ាក់ Teangmo ថាខ្លួនអត់ចេះហែលទឹកប៉ុន្ដែអ្នកបណ្ដាញសង្គមជីកកាយរកវីដេអូពេលនាងហែលទឹកព្រមទាំងមានកូនស្រីនៅពីលើខ្នងទៀត! មានរូបភាព
ក្លាយទៅជាប្រធានបទកៅដូចបាយពុះឡើងមកភ្លាមៗម្ដងទៀត សម្រាប់បរិយាកាសសុំទោសអ្នកម៉ាក់របស់តារាសម្ដែងស្រី Teangmo Nida នៅពេល Gatik អ្នកចាត់ការផ្ទាល់ខ្លួនបានផ្ដល់ចម្លើយដល់អ្នកម៉ាក់ថា ខ្លួនមិនចេះហែលទឹក ក្រោយពីមានសំនួរចោទសួរថា ហេតុអ្វីមិនលោតចុះទៅជួយនៅពេលដឹងថា Teangmo ធ្លាក់ទឹក
ម៉ែ – “មនុស្សធ្លាក់ទឹក អ្នកមិនស្រែកតើនរណាគេឮ”
Gatik – “ហើយអោយខ្ញុំធ្វើយ៉ាងម៉េចទៅម៉ែ”
ម៉ែ – “អញឯងក៏លោតចុះទៅ”
Gatik – “ម៉ែ”
ម៉ែ – “អ្នកឯងលោតទៅជាមួយក៏បាន ប្រសិនបើអ្នកឯងចេះហែលទឹក”
Gatik – “ខ្ញុំអត់ចេះហែលទឹកទេ”
ម៉ែ – “អានេះមិនដឹងទេ អ្នកឯងត្រូវសម្ដែងអោយឃើញពីការជួយគ្នា”
ហើយក្រោយពីចប់ការសន្ទនាឆ្លើយឆ្លងរបស់អ្នកទាំងពីរលើកនេះហើយ ក៏មានអ្នកបណ្ដាញសង្គមជីកកាយរកវីដេអូដែល Gatik ធ្លាប់ផុសនៅក្នុង IG ជាច្រើនឆ្នាំមុន ដោយបង្ហាញអោយឃើញថាសាម៉ីខ្លួនកំពុងជ្រមុជទឹកថែមទាំងមានកូនស្រីអោបខ្នងពីក្រោយទៀត
នៅពេលនិងអ្នកចាត់ការផ្ទាល់ខ្លួនល្បីឈ្មោះម្នាក់ចូលទៅខមិនរូបហែលទឹក ព្រមដាក់ថេកអមវីដេអូខាងលើថា #babyeaster #18m10d
ខណៈពេលជាមួយគ្នានេះខមិនដែលមានអ្នកបណ្ដាញសង្គមមិនតិចទេបានចូលទៅដាក់ជាសំនួរចោតសួរសាម៉ីខ្លួនជាច្រើនមិនថាជាម្ដាយ!! ខ្ញុំមិនចេះហែលទឹក???, ហើយក្រែងថាមិនចេះហែលទឹកហីអ្នក, មិនចេះហែលទឹក???, មិនចេះហែលទឹកហីនាង…..នៅមានជាច្រើនទៀត
អត្ថបទដោយ : នីត្តា