កូនទុកមួយលែកសិន! Sri Rita-Kon បណ្ដើរគ្នាទៅញុំបាយពេលល្ងាចជប់លៀងគម្រប់ខួបស្នេហា….គ្រាន់តែឡើងឡានក៏ស្វីតបាត់ទៅហើយ! មានវីដេអូ

ជាគូរស្វាមីភរិយាដែលរៀបការហើយកាន់តែល្អឥតខ្ចោះពិតមែន សម្រាប់គូររបស់តារាស្រីស្អាតល្បីឈ្មោះ Sri Rita Jensen ជាមួយស្វាមីហៃសូអ្នកជំនួញ Korn Narongdet ហើយសាក្សីស្នេហ៍គឺជាកូនប្រុសជាទីស្រលាញ់អូន Kawin ហើយទាំងប៉ាទាំងម៉ាក់សុទ្ធតែឈ្លក់វង្វេងកូនប្រុសមិនចាញ់គ្នាទេ

តែទោះបីជាដៃជាប់កូនខ្លាំងយ៉ាងណាក៏ដោយ គូប៉ាម៉ាក់ Sri Rita-Kon ក៏មិនភ្លេចនិងបន្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមកដែរ ដូចជារូបភាពជាក់ស្ដែងនេះអញ្ចឹងទាំងពីរនាក់ទុកកូនចោលមួយភ្លេតសិនហើយបណ្ដើរគ្នាទៅញុំបាយល្ងាចយ៉ាងរ៉ូមែនទិចអមជាមួយនិងឃ្លាថា

After Footer (Active) - damrei Mr1 Zone2

“Happy anniversary to my dearest wife. Thank you for making me a happiest man on the planet. Love you to the moon and back kub pom. ហើយក៏អគុណកូនប្រុសដែលដឹងរឿងសហការល្អ ថ្ងៃនេះគេងលក់តាំងតែមិនទាន់ម៉ោង 6 ទើបប៉ាម៉ាក់បានទៅ date ជាមួយគ្នាបែបនេះ”

អាចនិយាយបានថាជាគូរដែលស្វីតបំផុតតែម្ដង តាំងតែពីឡើងឡានមានបាច់ផ្កាយ៉ាងធំអោយគ្នា បរិយាកាសរ៉ូមែនទិចពិតៗ

អត្ថបទដោយ : នីត្តា