Anna ចែករំលែកសារដ៏គួរអោយរំភើប អំពីលោកបឺតមិត្តប្រុសរបស់តែងម៉ូ!

កន្លងមកហ្វែនៗមានក្តីបារម្មណ៍ពីលោក បឺតមិត្តប្រុសរបស់តារ៉ាស្រីតែងម៉ូជាខ្លាំង ពីព្រោះបន្ទាប់ពីកម្មវិធីបុណ្យសពចប់លោកបឺតក៏បាត់មុខបាត់មាត់ស្ងាត់ឈឹងមិនមានដំណឹងអ្វីទាំងអស់ ហ្វែនៗបាននាំគ្នាចូលផ្តល់កំលាំងចិត្តថែមផ្តាំផ្ញើរ anna_celebeauty អោយជួយមើលថែគាត់អោយបានដិតដល់។

ចុងក្រោយ Anna មិត្តជិតស្និតរបស់តែងម៉ូបានចេញមុខមកនិយាយរឿងរបស់លោកបឺតអោយហ្វែនៗ​និងទស្សនិកជនបានដឹងថា “ពេលនេះ stonerbkk កំពុងងត្រៀមខ្លួនចូលមកធ្វើការវិញ ហើយគាត់នឹងផលិតអាវដែលតែងម៉ូចូលចិត្តចំនួន ១០០០ អាវ” ។

នាងបន្ថែមទៀតថានាងបានទាក់ទងទៅសាកសួរសុខទុក្ខលោកបឺតតាមទូរស័ព្ទ ពេលនេះសភាពចិត្តរបស់គាត់បានគ្រាន់បើហើយ គាត់ចាប់ផ្តើមមានកំលាំចិត្តធ្វើការរកចំណូលមកចិញ្ចឹមខ្លួនដូចមុនវិញ ហើយក៏នឹងចាប់ផ្តើមធ្វើអាវដែលតែងម៉ូធ្លាប់ជួយរចនាគាត់មុនគេ។

អត្ថបទដោយ សា