ត្រឹមតែប៉ុន្មានឆ្នាំសោះ Bright Vachirawit ឈានជើងក្លាយជាសេ្ដចពាណិជ្ជកម្មតម្លៃខ្លួនរាប់លាន !

ជាមួយនឹងរឿងបែបប្រុសស្រលាញ់ប្រុសដូចគ្នា “2Gether The Series” បានធ្វើឱ្យ Bright Vachirawit ក្លាយជាតារាមួយដួងដែលទទួលបានការស្រលាញ់យ៉ាងខ្លាំងពីអ្នកគាំទ្រ។ រឿងភាគថ្មីរបស់លោក “F4 Thailand: Boys Over Flowers” ដែលលោកបានសម្តែងជាមួយ Tu Tontawan ក៏ទទួលបាននូវការស្រលាញ់ពេញចិត្តទូទាំងអាស៊ីផងដែរ។

ជាលទ្ធផល លោកបានបង្កើនប្រជាប្រិយភាពរបស់គាត់យ៉ាងឆាប់រហ័ស ហើយ Instagram ផ្ទាល់ខ្លួនរបស់គាត់មានអ្នកតាមដាន 13លាននាក់។ ដោយសារតែប្រជាប្រិយភាពខ្ពស់របស់លោក Bright Vachirawit កំពុងឈានទៅរកការក្លាយជាស្តេចពាណិជ្ជកម្មនៅក្នុងប្រទេសថៃ។
ឥឡូវនេះ លោកគឺជាតារាម៉ូដែលសម្រាប់ម៉ាកក្នុងស្រុក និងអន្តរជាតិដែលមានរហូតដល់២០ជាងប្រេន រួមទាំងអាហារ គ្រឿងថែរក្សាស្បែក ភេសជ្ជៈ ស្មាតហ្វូន និងផលិតផលជាច្រើនទៀត សឹងតែទៅដល់ណាក៏ឃើញរូបBright គ្រប់ទីកន្លែង។
Eriya