មេម៉ាយមែនតែមេម៉ាយស្ដង់ដាចា! Aff Thaksorn តែងខ្លួនចេញកម្មវិធីម្ដងៗផ្អើលអស់មនុស្សម្នាទូទាំងប្រទេសស្អាតថ្លៃថ្នូរមានស្ដង់ដារថែមទាំង…..! មានរូបភាព

ជានារីម្នាក់ទៀតក្នុងសិល្បៈដែលមានចរិកលក្ខណៈល្អឥតខ្ចោះគ្រប់បែបយ៉ាង យ៉ាងតារាសម្ដែងរូបស្រស់អ្នកម៉ាក់កូនមួយ Aff Thaksorn ហើយនាងក៏ជាគម្រូក្នុងកែវភ្នែករបស់នារីៗជាច្រើននាក់ក្នុងសង្គម គ្រប់គ្នាតែងសម្លឹងឃើញថានាងជានារីម្នាក់ទន់ភ្លន់ រៀបរយ និយាយពិរោះ ប៉ុន្ដែក្រោយពីអ្នកនាង Aff ផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធីផ្សេងៗថាធាតុពិតខ្លួនជាមនុស្សម្នាក់ដែលពិបាកនិងតាមដែរ ធ្វើអោយគ្រប់គ្នាកាន់តែលង់ស្រលាញ់នាងទ្វេដង ហើយអ្វីដែលសំខានមួយរយៈនេះរឿងតែងខ្លួនក៏ប្លែកខ្លាំងណាស់ដែរស៊ិចស៊ីជាងមុន

កាលពីថ្ងៃទី 21 មិន ឆ្នាំ 2022 កន្លងមកនេះ Aff Thaksorn បានបង្ហាញខ្លួនក្នុងកម្មវិធីដែលធ្វើអោយអ្នកគ្រប់គ្នាដល់ថ្នាក់ស្លុតស្មារតីនិងសម្រស់ដ៏ស្រស់ស្អាតគ្មានទាល់ត្រង់ណាសោះឡើយតាំងពីក្បាលរហូតដល់ចុងជើង ព្រោះសាម៉ីខ្លួនមកក្នុងស្ទាយរ៉ូបវែងពណ៌ឈូកខ្ចី ខាងមុខថាស៊ិចស៊ីដោយការវាលជ្រៅបង្ហាញដើមទ្រូង ប៉ុន្ដែខាងក្រោយរឹតតែក្ដៅបន្ថែមកម្រិតនៃភាពស៊ិចស៊ីដោយការវាលពេញមួយតួខ្នងរបស់នាង

ចំណែកឯខាងហ្វេនៗបន្ទាប់ពីបានឃើញ Aff ក្នុងស្ទាយមួយនេះហើយក៏នាំគ្នានិយាយក្នុងន័យតែមួយថា អ្នកម៉ាក់ពិតជាស្រស់ស្អាតខ្លាំងណាស់ ថ្លៃថ្នូរមានស្ដង់ដារពិតៗ

អត្ថបទដោយ : នីត្តា