Prang Kannaran ខំបង្អួតរាងបង្អួតសម្រស់យ៉ាងស្រស់ស្អាតប៉ុន្ដែអ្នកគាំទ្រទៅជានាំគ្នាចាប់អារម្មណ៍តែរឿងមួយនេះ! មានរូបភាព

ជាប់ឈ្មោះជាអនាគតកូនក្រមុំ​ម្នាក់ទៀតហើយ សម្រាប់តួឯកស្រីរូបស្រស់យ៉ាង Prang Kannaran បន្ទាប់ខាងសង្សារូបសង្ហាលោក Tong Tophi  លុតជង្គង់សុំរៀបការនៅឯទីក្រុងញូវយ៉កកាលពីឆ្នាំមុន ហើយអ្នកទាំងពីរក៏បានរៀបផែនការណ៍ចូលរោងការនៅឆ្នាំក្រោយនេះហើយ

 

ជាពិសេសខាងស្រីពីមួយថ្ងៃទៅមួយថ្ងៃពន្លឺនៃកូនក្រមុំជះចេញមកខ្លាំងឡើងៗ ដូចជាក់ស្ដែងជាមួយរូបភាពស្អាតៗដែលនាងផុសនៅក្នុង IG ឈ្មោះ @ladiiprang រូបភាពស៊ិចស៊ីៗពាក់អាវមួយកំណាត់ខ្លួនពណ៌ខ្មៅបង្ហាញរូបរាងដ៏ស្រស់ស្អាតនិងជាក្ដីប្រាថ្នារបស់នារីៗជាច្រើននាក់ទៀត

ហើយក្រៅពីភាពស្រស់ស្អាតរបស់ Prang ហើយក៏នៅមាន Ying Ratha បានចូលមកបង្ហាញចំនុចចាប់អារម្មណ៍ក្នុងខមិនថា “ផ្ទះមង្គលការមែនទេ” ហើយខាងសាម៉ីខ្លួនក៏បានឆ្លើយតបវិញថា “@realyingrhatha ម៉ែមកបង្អាប់ហើយ”

ដោយមិនប៉ុន្មានថ្ងៃមុន Tong Tophi បានបង្ហើបប្រាប់ថាផ្ទះមង្គលជិតរួចរាល់ហើយ អេឬមួយជាការពិត

អត្ថបទដោយ : នីត្តា