Wonssen កុំចង់ហក់ជាមួយ Jannie ចង់ស្រាខ្លាំងប៉ុណ្ណាក៏មួយដង្ហើមលើកដាច់អស់ពីកែវដែរអូនព្រោះអីអូនមាន…..! មានវីដេអូ

មិត្តភាពយូរអង្វែង 20 ឆ្នាំជាងហើយតែក៏នៅទាក់ទងគ្នាសួរសុខទុកគ្នាទៅវិញទៅមកជាប់ជានិច្ច សម្រាប់ក្រុមស្រីស្អាត ដោយថ្មីៗនេះបានមកជួបជុំគ្នាដើម្បីជប់លៀងថ្ងៃខួបកំណើតរបស់ Wonssen មកទាំងអស់គ្នាគ្មានខ្វះនរណាម្នាក់ទេ Janie, VWonssen Wiritthipa, Nana Raibena, Paula, Ann Alisha និង Jane Jesuda

ហើយថ្មីៗនេះ Nana ក៏បានផុសរូបភាពក្រោមបរិយាកាសដ៏សែនសប្បាយរីករាយ ជាមួយនិងសកម្មភាពអស់សំណើច ខណៈពេល Wonssen កំពុងចាក់ទឹកថ្នាំពណ៌សអោយ Jannie មួយកែវ ហើយសំលេងសើចបង្ហាប់មិត្តក្នុងក្រុមក៏កើតឡើង លើកនេះ Jannie លើកដាច់សាច់ស្អាតតែម្ដង

ចំណែកឯ Nana ជាផុសវីដេអូអមជាមួយនិងឃ្លាប្រយោគបង្អាប់មិត្តថា “សម័យនេះគេញុំាបាយព្រមជាមួយនិងថ្នាំទឹកស ខ្យល់វាខ្លាំងមែន” ខ្នាញ់ក្រមុំៗក្រុមនេះណាស់ Jannie ជាមួយនិងរឿងដ៏គួអោយស្រលាញ់ពិបាកលេបតែដើម្បីមិត្តហា

អត្ថបទដោយ​ : នីត្តា