ទេសភាពពិតជាស្រស់ស្អាតណាស់ Yaya ជះលុយរាប់…..ទិញផ្ទះនៅមាត់សមុទ្រនៅប្រទេសន័រវេស ជូនម្តាយក្នុងថ្ងៃខួបកំណើត! មានរូបភាព

ចាត់ទុកជារឿងរ៉ាវល្អៗរបស់អ្នកម៉ាក់ Pla អ្នកម៉ាក់តារាសម្ដែងស្រី Yaya Urassaya ដែលបានសរសេរពីរឿងរ៉ាវដ៏មានមោទនភាពចំពោះកូនស្រី ហើយបានបង្ហាញនៅក្នុង IG ហើយត្រូវបានបរិយាយពីភាពពេញចិត្តពេញថ្លើមបំផុត នៅពេលកូនស្រីសំណព្វចិត្តទិញផ្ទះនៅមាត់សមុទ្រដែលពេញទៅដោយទេសភាពស្រស់បំព្រង ជូនអ្នកម្ដាយជាទីស្រលាញ់ក្នុងថ្ងៃខួបកំណើត

ដោយអ្នកម៉ាក់ Pla បានថតរូបជ្រុងមួយនៃក្នុងផ្ទះដែលអាចសម្លឹងមើលឃើញសមុទ្រនិងទូកកប៉ាល់ជាជួរៗ សូមប្រាប់ថាទេសភាពពិតជាស្រស់ស្អាតខ្លាំងណាស់ “ទេសភាពពីផ្ទះរបស់ម៉ាក់ បង Yaya ទិញជូនម្ដាយជាកាដូថ្ងៃខួបកំណើតកាលពី 2 ឆ្នាំមុនមកម្ល៉េស ទេសភាពស្អាតណាស់ ត្រូវទេចា ម៉ាក់និយាយលេងៗរាល់ឆ្នាំថាម៉ាក់ត្រូវរង្វាន់ទីមួយធំបំផុត ម៉ាក់និងទិញផ្ទះមួយខ្នងនេះព្រោះរាល់ឆ្នាំយើងនិងមកលេងមកទទួលខ្យល់រងាញ័រខ្លួនមើលកាំជ្រួចរាល់ឆ្នាំ ប្រសិនបើយើងមានផ្ទះពួកយើងគ្រប់គ្នាអាចនិងបានឈរមើលយ៉ាងមានក្ដីសុខ”

“បង Yaya និយាយថាក៏ស្ដាប់ម៉ាក់និយាយហើយក៏ចង់ទិញផ្ទះជូនម៉ាក់ខ្លាំងណាស់ ទើបអោយ P. Kat និងពូ Perhenrick ទាក់ទងទៅខាងក្រុមហ៊ុនទិញផ្ទះ ប្រសិនបើមានផ្ទះលក់សូមប្រាប់ផង មានពេលមួយនោះ 2នាក់បងប្អូននិយាយទូរស័ព្ទខណៈលួចលាក់ៗ ម៉ាក់បានឮថាកូនទាំងពីរកំពុងទិញរបស់ ឃើញអង្គុយមើលអង្គុយរងចាំយ៉ាងរំភើបចិត្ត សួរក៏មិនបា្រប់ថាទិញអ្វី ឃើញសើចស្រែកហូរសប្បាយចិត្តខ្លាំងណាស់ រហូតមកដល់ថ្ងៃខួបកំណើតម៉ាក់ កាលពី 2ឆ្នាំមុននេះ កូនដើរយកកូនសោរមកអោយ ហើយប្រាប់ថារីករាយបំផុត #worldluckiestmom #ម៉ាក់រីករាយខ្លាំងណាស់ #រីករាយថ្ងៃនៃគ្រួសារ”

គ្រប់គ្នាឃើញហើយត្រជាក់ចិត្តចំនួសអ្នកម៉ាក់ Pla បំផុត ព្រមទាំងចូលទៅខមិនសម្ដែងក្ដីរីករាយជាមួយម៉ាក់ជាច្រើនតែម្ដង

អត្ថបទដោយ : នីត្តា