Aum Patcharapa ថាយ៉ាងម៉េចក្រោយពីត្រូវគេបង្អាប់ថា…….កូនប្រសារត្រកូល Phonprapha ថែមទាំងមាន Teaw ជា….! មានរូបភាព

មធ្វើអោយហ្វេនៗត្រជាក់ចិត្តមិនស្ទើរទេ សម្រាប់ទំនាក់ទំនងរវាងតារាស្រីល្បីឈ្មោះយ៉ាង Aum Patcharapa ជាមួយនិងអ្នកមានហៃសូ Pok Chairmanwong ដោយទើបតែទៅចូលរួមញុំបាយល្ងាចជាមួយនិងគ្រួសារខាងប្រុស ថែមទាំងមានខាង Taew Nataporn និងម្ចាស់ចិត្ត Pranai រហូតដល់គ្រប់គ្នាបង្អាប់ថាកញ្ញាទាំងពីរ គឺជាអនាគតកូនប្រសារស្រីនៃត្រកូលនេះ

ហើយជាក់ស្ដែង (19 មេសា 2022) កញ្ញា Aum បានចេញមកនិងដល់រឿងនេះបែបអៀនៗថា អានខមិនហើយភ្ញាក់ព្រឺតតែម្ដង សុំធ្វើជាមិត្តកូនប្រុសសិនបានទេ បើសិនសួរថា Pok យល់យ៉ាងណាខ្ញុំអត់ដឹងទេព្រោះអត់បានសួរផង

ចំណែកឯកាលមុននេះធ្លាប់ប្រាប់ថាហួងហែងគ្នា ក៏ព្រោះតែមិនបានជួបមុខគ្នាជាមួយ Pok ព្រោះតែកូវីដ ប្រសិនបើគ្មានអីធំដុំឬចាំបាច់ក៏មិនបាច់មកជួបមុខគ្នាដែរ កាលពីមុនញុំបាយជាមួយគ្នាញឹកញាប់ មួយអាទិត្យអាចជួបគ្នាពី 3-4ដង ប៉ុន្ដែតាំងពីមានកូវីដមក 10ថ្ងៃជួបគ្នាម្ដង ពេលខ្លះ 2 អាទិត្យ ពេលខ្លះទៀតចូលជាខែអីក៏មានដែរ ទោះជាយើងមិនសូវបានជួបគ្នាមែនពិត តែទំនាក់ទំនងដូចដើម

កញ្ញា Aum  នៅនិយាយពីរឿងដែលជួយផ្សព្វផ្សាយអោយ Taew តាមរយៈឈុតហែលទឹកម៉ាកយីហោរបស់ Taew ថា តាមពិតទៅប្អូនគាត់គួអោយស្រលាញ់ហើយឈុតប្អូនក៏គួអោយចាប់អារម្មណ៍ យើងទាំងពីរមិនសូវជាបាននិយាយគ្នាញឹកញាប់ មានជួបគ្នាខ្លះ តែក៏សួរនាំគ្នាក្នុង IG ខ្លះដែរ

អត្ថបទដោយ : នីត្តា