នរណាមិនយំមិត្តភ័ក្ដការចោល! Yaya ដល់ថ្នាក់យំពេលឃើញមិត្តសម្លាញ់ Kimberly ជិតក្លាយជាកូនក្រមុំឆាប់ៗនេះ! មានរូបភាព

មិត្តសម្លាញ់យ៉ាង Kimberly ទើបតែទទួលបានកាដូពិសេសក្នុងជីវិតដោយសង្សាម៉ឺនឆ្នាំ Mak Prin លុតជង្គង់សុំរៀបការកាលពីថ្មីៗនេះ មហាមិត្តយ៉ាង Yaya Urasaya ក៏ត្រូវតែជាសាក្សីនៃក្ដីស្នេហ៍របស់អ្នកទាំងពីរទៀតផង

ជាក់ស្ដែង Yaya បានផុសនិយាយរៀបរាប់ពីមិត្តសំលាញ់ Kimberly ចូលរួមអបអរសាទរជាមួយមិត្តសម្លាញ់និងក្លាយទៅជាកូនក្រមុំក្នុងពេលឆាប់ៗនេះ រឿងនេះហើយទើបអោយនាងដល់ថ្នាក់យំរំភើបចិត្តជាមួយមិត្តភ័ក្ដ

“Congratulations to my best friends I’m sooo happy for you guys ahh gna cry all over again! I love u both and there couldn’t be two people who were so made for each other like you guys congratulations again and again you guys!!”

ហើយខាង Kimberly ក៏ចូលមកខមិនតបថា

“Thank you so much babe I love you forever!!”

អត្ថបទដោយ : នីត្តា