Baitoey ពិតជាមិនកែប្រែខ្លួនមែន…..រកតែកូនចាស់ខែសិនមិនទាន់ទេប្រញាប់ប្រលែងខ្លួនជាមួយនិងឈុតប៊ីគីនីតូចអ្វីដែលសំខាន់ម្នាក់ៗឡើង…..! មានវីដេអូ

មិនដែលអន់ថយរឿងស៊ិចស៊ីតាំងពីដើមរហូតមកដល់ពេលនេះមានតែលើស សម្រាប់អ្នកម៉ាក់ស្រីស្អាតកូនមួយយ៉ាង Baitoey R Siam ដែលអាចនិយាយបានថានាងតែងតែចែករំលែករឿងផ្សេងៗនៅក្នុងបណ្ដាញសង្គម IG ផ្ទាល់ខ្លួនឈ្មោះ @bitoeyrsiam  ក្នុងគោលបំណងអោយហ្វេនៗបានតាមដានជាប់រហូត

ហើយនៅពេលថ្មីៗនេះសាម៉ីខ្លួនក៏បានធ្វើអោយបណ្ដាញសង្គម IG ផ្ទុះក្ដៅកកុគនិងមិនធ្វើអោយអ្នកគាំទ្ររបស់នាងខកចិត្តខកថ្លើមនោះទេ នាងបានប្រមូលខោវអាវដាក់កាបូបទៅដើរលេងសម្រាកលំហែរកាយនៅឯសមុទ្រហួហិន ហើយនាងក៏មិនភ្លេចនិងយកឈុតប៊ីគីនីស្អាតៗទៅស្លៀកបង្អួតរាងនោះដែរ

ប៉ុណ្ណឹងនៅមិនទាន់អស់ទេ Baitoey នៅមានសរសេរឃ្លាប្រយោគពីខាងក្រោមរូបថតដែលនាងផុសដុតកំដៅចិត្តគ្រប់គ្នាដែរថា “ដែលដើរចូលមកអម្បិញមិញនេះ បងឃើញអូនញញឹមភ្លាមបងចង់ថើបអូនភ្លេត….” គ្រាន់តែប៉ុណ្ណឹងគ្រប់គ្នាចូលមកអោយរូបភ្លើងឆេះពេញទឹកពេញដីតែម្ដងហើយចា

អត្ថបទដោយ : នីត្តា