ស្រស់ស្អាតខ្លាំងណាស់ម៉ាក់ៗ! Lydia ស្លៀករ៉ូបយ៉ាងស៊ិចស៊ីវាលទាំងដើមទ្រូងវាលទាំងចង្កេះកូនស្រីទីពីរថើបខ្លួនម៉ាក់ៗមិនឈប់! មានវីដេអូ

ត្រៀមខ្លួនជាអ្នកម៉ាក់កូនទីបីយ៉ាងទំហឹងសម្រាប់ Lydia Sarunrat អ្នកម៉ាក់ស្រីស្អាតរបស់  Dylan –  Demi ក្រោយពីស្វាមី Matthew Dean តែងតែលួងលោមភរិយាមករហូត នៅទីបំផុតក៏បានជោគជ័យព្រមបន្ថែមសមាជិកថ្មីម្នាក់ទៀតហើយនិងបានឃើញមុខគ្នាមិនប៉ុន្មានខែទៀត

តែសូមជំរាបថា Lydia កំពុងពរពោះកូនទីបីមែនពិតតែនាងនៅតែធ្វើសកម្មភាពដូចដើម ទៅចូលរួមកម្មវិធីដដែល អ្នកម៉ាក់ថែមទាំងមានសម្រស់ស្រស់ស្អាតជាងមុនទៅទៀត ដោយមុននេះក៏មានរូបភាពក្នុងឈុតវាលស្ទើរតែគ្រប់កន្លែងដ៏សែនស៊ិចស៊ីនៅក្នុង IG

ហើយរូបភាពដែលម៉ាក់ៗផុសថ្មីៗនេះ ផុសនៅក្នុង IG អ្នកម៉ាក់ស្អាតខ្លាំងណាស់សាច់​ស​ស្អាត ស្លៀក​រ៉ូប​ពណ៌​មាស​វាល​ដើម​ទ្រូង បង្ហាញ​ចង្កេះ ស្បែកអ្នកម៉ាក់សខ្ចីខ្លាំងណាស់ ហើយសង្ស័យថាសាច់អ្នកម៉ាក់ប្រហែលជាក្រអូបណាស់ហើយមើលទៅ ព្រោះកូនប្រុសច្បងថើបខ្លួនម៉ាក់រហូតតែម្ដង ស្អាតស៊ិចស៊ីហើយរូបនេះក៏កក់ក្ដៅផងដែរ ព្រោះមានទាំងកូនប្រុសកូនស្រីតូចសុទ្ធតែជាអង្គរក្សការពារអ្នកម៉ាក់គ្រប់ពេល

អត្ថបទដោយ : នីត្តា