មិនមែនជាអភិជនទេតែ….! Put-Jui គ្រាន់តែផ្ទះក្នុងចំការសោះ ឡូយជាងផ្ទះអ្នកអភិជនទៅទៀត! មានរូបភាព

នាំប្រិយមិត្តដើរមើលផ្ទះដ៏ទាន់សម័យដែលស្ថិតនៅកណ្ដាលចំការើម៉ាមីន ក្នុងខេត្តរាជបុរី សម្រាប់គូរស្វាមីភរិរយា DJ Put Putthichai និង Jui Warattaya ថ្វីត្បិតតែសាងសង់មិនទាន់រួចរាល់ 100 ភាគរយ តែក៏ចេញរូបរាងអោយឃើញច្បាស់ពីភាពស្រស់ស្អាតទំនើបទាន់សម័យ

ដោយ Put-Jui បាននាំដើរមើលបរិវេននៃផ្ទះ ព្រមទាំងឆ្លើយតបសំនួរដែលគ្រប់គ្នាសង្ស័យថាម៉ូតផ្ទះដែលរៀបចំមកនិងជាម៉ូតផ្ទះអ្វី ព្រោះមើលទៅដូចជាមិនធ្លាប់បានឃើញពីមុនមក ទើបខាង Jui បង្ហើបថា ជាផ្ទះម៉ូតបែបរាងទូកឬសំពៅ ក្រោយមកសាម៉ីខ្លួនបាននាំចូលទៅមើលបរិយាកាសខាងក្នុងដែលមើលមកខាងក្រៅហើយឃើញពណ៌ខៀវស្រងាត់របស់ដើមឈើតូចធំដែលនៅព័ទ្ធជុំវិញនោះ ត្រជាក់ភ្នែកត្រជាក់ចិត្ត

រឿងនេះហ្វេនៗនាំគ្នាចូលមកសរសើរចំពោះភាពស្រស់ស្អាតផ្ទះកណ្ដាលចំការម៉ាមីនជាច្រើន ព្រោះក្រៅពីស្ថិតចំកណ្ដាលធម្មជាតិហើយ គ្រប់យ៉ាងដែលធ្វើចេញមកពិតជាស៊ីគ្នាខ្លាំងណាស់គួអោយចង់រស់នៅ

អត្ថបទដោយ​ : នីត្តា